ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​គាប់​ជួន​មែន Hat-Trick របស់ Ronaldo ! ៣​គ្រាប់​របស់ Ronaldo យប់មិញ​បង្កើត​កំណត់ត្រា​ថ្មី​៣

​កីឡាករ​វ័យ​៣២​ឆ្នាំ ស​ញ្ជា​ត់​ព័រ​ទុយ​ហ្គា​ល Cristianno Ronaldo បាន​ក្លាយជា​វីរបុរស​របស់​ស្តេច​ស Real Madrid បន្ទាប់ពី​បាន​ស៊ុត​បាល់ Hat-Trick ៣​គ្រាប់​ជួយ​ឲ្យ Real Madrid យកឈ្នះ​គូរ​ប្រជែង Atletico Madrid ក្នុង​លទ្ធផល ៣​ទល់នឹង​០ នៅពហុ​កីឡដ្ឋាន Santaigo Bernabue របស់​Real Madrid ។​

​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​របស់ Cristianno Ranaldo នេះ សុទ្ធតែជា​ការបញ្ជូន​បាល់​ដោយ​មិត្ត​រួម​ក្រុម​របស់ខ្លួន ដែល​គ្រាប់​ទី​១​ជាការ​បញ្ជូន​បាល់​ដោយ​កីឡាករ​ពាក់​លេខ​១៤ Casemiro នៅ​នាទី​១០ ហើយ​គ្រាប់​ទី​២​ជាការ​បញ្ជូន​បាល់​ដោយ Benzema នៅ​នាទី​៧៣ និង​គ្រាប់​ទី​៣​ជាការ​បញ្ជូន​ដោយ​កីឡាករ Lucas Vazquez នៅ​ចុង​ម៉ោង​នាទី​៨៦ ។ 

​គ្រាប់​បាល់​បំ​បោង​សំណាញ់​ទី​៣​គ្រាប់​នេះ​បានធ្វើ​ឲ្យ Ronaldo បង្កើតបាន​កំណត់ត្រា​ថ្មី​៣ ដែល​ជាការ​បំបែក​កណ​ត់​ត្រា​ចាស់​របស់​កីឡាករ​មុនៗ ។​

​តាម​ការកត់សម្គាល់រ​បស់ Opta Jose កណ​ត់​ត្រា​សំខាន់ៗ​ទាំង​៣​របស់ Ronaldo នោះ​គឺ ៖

១- C.Ronaldo បាន​តាម​ទាន់​កំណត់ត្រា Hat-Trick ៧​ដង​របស់ Lionel Messi នៅ Champions League​។​

២-Ronaldo ស៊ុត​នៅ Champion League សរុប​១០៣​គ្រាប់ ច្រើនជាង​គ្រាប់​បាល់​កីឡាករ​ទាំងអស់​នៅ​ក្លឹប AT Madrid បូក​ចូលគ្នា​ទៅទៀត ។ ដែល​កីឡាករ AT Madrid ទាំងអស់​ទើប​ស៊ុត​បាន​សរុប​ទាំងអស់ ១០០ គ្រាប់ ។​

៣-​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ ស៊ុត​បាល់​បញ្ចូល​ទីវ​គ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បាន​១៣​គ្រាប់ ច្រើនជាង​កីឡាករ​ណា​ទាំងអស់ (១០​គ្រាប់​នៅ Real Madrid និង​៣​គ្រាប់​ទៀត នៅ Manchester United) ។​

​ហើយ​អ្វីដែល​ពិសេស​ជាង​នេះ​ទៀ​ទៀត​នោះ​គឺ Ronaldo បានក្លាយ​ទៅជា​កីឡាករ​ដំបូង​ក្នុង​ប្រ​វត្ត​សាស្ត្រ​ដែល​រក​គ្រាប់​បាល់ Hat-Trick បាន​សរុប​៥២​គ្រាប់ ក្នុង​វគ្គ​ចែក​ពូ​ល ក្របខ័ណ្ឌ Champions League ខណៈ Lionel Messi ទើបតែ​បាន​៣៧​គ្រាប់​ប៉ុណ្ណោះ ៕ 

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.