ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​មិនធម្មតា ! ៣​គ្រាប់ Hat-Trick របស់ Ronaldo បំបាក់ AT Madrid ៣​ទល់នឹង​០

​អធិរាជ​ស Real Madrid បាន​លុត​ក្រុម​អ្នកជិតខាង​របស់ខ្លួន Atletico Madrid មិន​ប្រណី​ដៃ​ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ៣​ទល់​០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ក្របខ័ណ្ឌ UEFA Champions League នៅ​ពហុកីឡដ្ឋាន Santiago Bernabue របស់ខ្លួន​កាលពី​រាត្រី​យប់មិញ ។​

​ការប្រកួត​ទើបតែ​ចាប់ផ្តើមបាន​១០​នាទី កីឡាករ​ពាក់អាវ​លេខ​១៤ Casemiro បាន​លើក​បាល់​ឲ្យ​ទៅ​តារា​ឆ្នើម Cristainno Ronaldo តែ​ត​បញ្ចូល​ទីមួយ​គ្រាប់ នាំមុខ​ក្រុម​ភ្ញៀវ AT Madrid ជា​បណ្តោះអាសន្ន  ក្នុង​លទ្ធផល​១​ទល់នឹង​០ ។ ក្នុង​វគ្គ​ទី​១​នេះដែរ​ម្ចាស់ផ្ទះ Real Madrid មានឱកាស​ស៊ុត​បាល់​បាន​យ៉ាងច្រើន​គ្រាប់ តែ​ត្រូវ អ្នកចាំទី​Jan Oblack ជួយសង្គ្រោះ​បានជា​និច្ច ដោយឡែក​ក្រុម​ភ្ញៀវ​វិញ មិនមាន​ឱកាស​រក​គ្រាប់​បាល់​បាន​នោះទេ ។ លទ្ធផល ១​ទល់នឹង​០ នេះ​នៅតែ​បន្ត​រហូត​ទាល់តែ​តង់​ទី​១​ត្រូវបាន​បញ្ចប់ ។​

​ចូលដល់​តង់​ទី​២​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zindane សញ្ជាតិ​បារាំង​រូបនេះ​នៅតែ​មានឱកាស​សម្រុក​ទៅលើ AT Madrid ជា​បន្តបន្ទាប់​រហូត Ronaldo រក​គ្រាប់​បាល់​ទី​២​បានសម្រេច​នៅ​នាទី​៧៣ ជាការ​បញ្ជូន​បាល់​ដោយ​កីឡាករ​សញ្ជាតិ​បារាំង Benzema យ៉ាង​ស្អាត ធ្វើ​ឲ្យ​កីឡាករ​ពាក់​លេខ​៧ C.Ronaldo ទាត់​ពុះ​ក្នុង​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ទម្លាយ​ទី AT Madrid យ៉ាង​ល្អ ។ 

​លទ្ធផល​២​ទល់នឹង​០ នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់ Real Madrid នៅឡើយ​ទេ ទើប​នៅ​ចុង​ម៉ោង​នាទី​៨៦ Lucas Vazquez បានកា​ត់បាល់​ចូលមក​កណ្តាល​ចំ Ronaldo ដែល​ឈរ​នៅ​ម្នា​ក់ឯក ហើយ​បន្ត​ស៊ុត​គ្រាប់​ទី​៣​របស់ខ្លួន​បាន​យ៉ាង​ស្រួលៗ ។​

​លទ្ធផល​ស៊ុប​បញ្ចូល​ទី​៣​គ្រាប់ (Hat-Trick) នេះ​ធ្វើ​ឲ្យ Cristainno Ronaldo ក្លាយជា​កីឡាករ Man Of The Match ក្នុង​យប់នោះ ។​

​ចំពោះ​ស្ថិតិ​នៃ​ការប្រកួត​យប់មិញ​នេះ Real Madrid គ្រប់គ្រង​បាល់​បាន​៦២​ភាគរយ ចំណែក AT Madrid បាន​៣៨​ភាគរយ ។ រីឯ​ចំនួន​ស៊ុត Real Madrid មានឱកាស​ស៊ុត​បាន​១៧​ជើង ហើយ AT Madrid បាន​៤​ជើង ។ ចំនួន​ស៊ុត​ចំ​គោលដៅ Real បាន​៧​ជើង ចំណែក AT Madrid បានតែ​មួយ​ជើង​គត់ ។ Real បាន​បាល់​ជ្រុង​៩​លើក ចំណែក AT Madrid បាន​៣​លើក ។ Real បង្កកំហុស ១០​លើក រីឯ AT Madrid មានកំ​ហុង​១៥​លើក ។​

​សម្រាប់​ការប្រកួត​ជើង​ទី​២​វិញ​នឹង​ធ្វើឡើង​នៅ​ទឹកដី Vicente Calderon របស់ Atletico Madrid នៅ​ថ្ងៃទី​១១ ខែឧសភា សប្តាហ៍​ក្រោយនេះ ។ ចំ​មើល​តើ​សប្តាហ៍​ក្រោយនេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ AT Madrid អាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​ភ្ញៀវ Real Madrid បាន​ឬ​យ៉ាងណា​? ៕​

ប្រភព៖​ BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.