ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​អាង​ប៉ូលិស​ផង អាង​ប៉េអឹម​ផង ! រថយន្ត​ដឹក​ជ្រូក​ក្រហម​ជាង​៥០​ក្បាល​ពី​ស្រុក​យួន​គ្មាន​លិខិតអនុញ្ញាត ត្រូវបាន​បង្ក្រាប 

​រថយន្ត​ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4797 មួយគ្រឿង រួមទាំង​អ្នកបើក​បរផង ដែល​ដឹក​សត្វ​ជ្រូក​ក្រហម​ជាង​៥០​ក្បាល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ខេត្តកំពង់ធំ ដោយ​គ្មាន​លិខិតអនុញ្ញាត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ បង្ក្រាបបាន​នៅត្រង់ចំណុច​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ នា​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៧​នេះខណៈ​រថយន្ត​ល្មើ​សមាន​ពាក់ Sticker ប៉េអឹម​ផង និង​ប៉ូលិស​ផង ធ្វើជា​ខែល​អំណាច ។​

​យោងតាម​ការបំភ្លឺ​បញ្ជាក់​របស់​បុរស​ឈ្មោះ ឆុំ រ៉ា អ្នកបើកប​រថយន្ត​ល្មើស​បាន​ឲ្យ​ដឹងថា ខ្លួន​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន គឺ​លោក ណុប សំអោក រស់នៅ​ខេត្តបន្ទាយមានជ័យ​បញ្ជា​មក​ឲ្យ​ដឹក​ជ្រូក​ក្រហម​ចេញពី​រថយន្ត​ធំ​នៅ​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ទាំង​កណ្តាលយប់ ដោយ​ដឹក​សត្វ​ជ្រូក​យកទៅដាក់​ឲ្យ​ម៉ូយ​នៅ​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ។ រីឯ លិខិតអនុញ្ញាត​នោះ ខ្លួន​មិនបាន​ដឹង​អ្វី​ទេ គឺ​នៅពេល​ជួប​បញ្ហា ថៅកែ​ជា​អ្នក​ចេញមុខ​ដោះស្រាយ ។​

​ក្រុមអាជីវករ​ប្រកបមុខរបរ​កាប់​ជ្រូក​លក់​ធ្លាប់បាន​សម្តែង​នូវ​អារម្មណ៍​ក្តៅក្រហាយ​យ៉ាងខ្លាំង​ទៅនឹង​សកម្មភាព​នាំចូល​សត្វ​ជ្រូក​ក្រហម​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ធ្វើ​ឲ្យ​ពួកគាត់​លក់​សត្វ​ជ្រូក​មិន​ដាច់​ប៉ះពាល់​ដល់​មុខរបរ​ចិញ្ចឹមជីវិត​យ៉ាងធ្ងន់ធ្ងរ​បំផុត ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.