ក្រុមរហស្សនាម «ឆ្មាខ្មៅ Sunderland» បានធ្លាក់ទៅលីគលំដាប់ទី២ដោយសុវត្តិភាពហើយ ក្រោមការដឹកនាំរបស់លោក David Moyes ។
ឆ្មាខ្មៅ Sunderland បានបើកកីឡាដ្ឋាន Stadium Of Light របស់ខ្លួនដើម្បីទទួលភ្ញៀវ Bournemouth កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ ហើយក៏ជាយប់មួយដែល Fan អ្នកគាំទ្ររបស់ Sunderland សម្រក់ទឹកភ្នែកផងដែរ ក្រោយឆ្មាខ្មៅ Sunderland ទទួលរងបរាជ័យក្រោមថ្វីជើងរបស់ភ្ញៀវ Bournemouth ១ទល់នឹង០ ក្នុងទឹកដីរបស់ខ្លួន ដែលជាការស៊ុតបញ្ចូលទីដោយដោយកីឡាករ Joshua Kingn នៅចុងម៉ោង នាទី៨៨ ល្មមនឹងឲ្យ Sunderland ឆ្លាក់ចេញពីលីគកំពូលអង់គ្លេស (English Premier League) ។
មែនទែនទៅ ក្របខណ្ឌ English Premier League នៅសល់៤ប្រកួតទៀតទើបបញ្ចប់រដូវកាលនេះ ប៉ុន្តែដោយសា Hull City ស្ថិតនៅតំបន់សុវត្តិភាព(លេខ១៧) មាន១៣ពិន្ទុដាច់ Sunderland ដូច្នេះហើយ Sunderland គ្មានឱកាសតាមទាន់នោះទេ ខណៈការប្រកួតនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា ទន្ទឹមនឹង Sunderland ធ្លាក់ចេញពី លីគកំពូល (English Premier League) សមាជិកថ្មីរបស់ Premier League រដូវកាលក្រោយ គឺ Newcastle United និងក្រុម Brighton បានដឹកដៃគ្នាត្រៀមមកលេង នៅលីគកំពូល English Premier Leaguer នៅរដូវកាលក្រោយនេះ ៕
ប្រភព ៖ BBC