ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

​ស្ត្រី​ជនជាតិ​យួន​ជ្រក​ក្រោម​ស្លាក​មាន​ប្តី​ជា​ជនជាតិ​អង់គ្លេស ត្រូវបាន​ចាប់ខ្លួន​ក្នុង​រឿងអាស្រូវ​ចិញ្ចឹម​ក្មេងស្រី​អនីតិជន​ច្រើន​នាក់​ទុក​រួមភេទ 

​បុរស​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ Clive Robert Kingsley អាយុ​៦៩​ឆ្នាំ និង​ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ ជា សុខ​ធី អាយុ​២៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ស្នាក់នៅ​ខុន​ដូ ផ្លូវ​លេខ​១០៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​នា​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧​នេះ នៅត្រង់ចំណុច​ហាង​កាហ្វេ​យីហោ ប៉ា​តេ ផ្លូវ​លេខ​១៥៥ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្នុង​រឿងអាស្រូវ​ចិញ្ចឹម​ក្មេងស្រី​អនីតិជន​ច្រើន​នាក់​ទុក​រួមភេទ​ជ្រក​ក្រោម​ស្លាក​មនុស្សធម៌ ។​

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ជនជាតិ​អង់គ្លេស​ជា​ជនសង្ស័យ​ដែលមាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ត្រូវបាន​ចាប់ខ្លួន​នោះ អតីត​ជា​គ្រូបង្រៀន​នៅ​ប្រទេស​អង់គ្លេស​តែ​ត្រូវបាន​បញ្ឈប់​ពី​ការងារ ហើយ​តែង​ចេញ​ចូលមក​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ញឹកញាប់ ព្រមទាំង​បាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ក៏​ច្រើន​ឆ្នាំ​ដែរ ។ ក្រោយមក​បុរស​ជា​ជនសង្ស័យ​រូបនេះ​សមគំនិត​ជាមួយ​ប្រពន្ធ​របស់ខ្លួន​បែកប្រាជ្ញា​ដើរ​ទាក់ទង​កុមារី​អាយុ​ក្រោម​១៥​ឆ្នាំ នាំយកមក​ចិញ្ចឹម​ធ្វើជា​កូនធម៌ និង​ផ្តល់​ការសិក្សា​រៀនសូត្រ ព្រមទាំង​លុយកាក់​ទាក់ទាញ​ទឹក​ចិត្តជា​ថ្នូរ​នឹង​ការ​រួមភេទ ។​

​យោងតាម​ការបំភ្លឺ​រប​ស់​កុមារី​រងគ្រោះ​ចំនួន​៤​នាក់ ក៏ដូចជា​ការបំភ្លឺ​រប​ស់បុរ​សជន​សង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​លួងលោម​ទិញ​ពេស្យាចារ​កុមារី​រួមភេទ​ម្តង​មានតម្លៃ​ពី​២ ០០០​ដុល្លារ​អាមេរិក ទៅ​៣ ០០០​ដុល្លារ​អាមេរិក ដោយ​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​ទទួលបាន​ផល​ពី​កុមារី​រងគ្រោះ​ម្នាក់​ចំនួន​១ ០០០​ដុល្លារ​អាមេរិក ។ ដូច្នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន និង​ចោទប្រកាន់​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​ពីបទ​អូសទាញ និង​បុរស​ជា​ជនសង្ស័យ​ពីបទ​ទិញ​ពេស្យាចារ​កុមារ រួច​បញ្ជូន​ខ្លួន និង​សំណុំរឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.