ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

​បែកធ្លាយ​វីដេអូ Sex របស់​អតីត​កីឡាករ​អ្នកចាំទី​ល្បីឈ្មោះ របស់​ជម្រើសជាតិ​អង់គ្លេស David James

​គេហទំព័រ​សារព័ត៌មាន Dailymail របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា វីដេអូ Sex របស់​អតីត​កីឡាករ​អ្នកចាំទី​ល្បីឈ្មោះ​ជម្រើសជាតិ​អង់គ្លេស David James ត្រូវបាន​បែកធ្លាយ​ដោយ​គេ​យកមក​បង្ហោះ​នៅក្នុង Internet រយៈពេល​១០​នាទី ខណៈ David James បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​ខ្លួន​ឯក​នៅខាងមុខ​កាមេរ៉ា ។​

​វីដេអូ Sex នេះ​ត្រូវបាន​គេ​ជឿជាក់ថា អតីត​តារា​កីឡាករ​បាល់ទាត់​ក្លិប Liverpool របស់​អង់គ្លេស​រូ​នេះ បាន​ក្លាយជា​ជនរងគ្រោះ​ម្នាក់​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​ដែល​ត្រូវបាន​គេ​យកមក​បង្ហោះ​នៅក្នុង​គេហទំព័រ Sex ។​

​សារព័ត៌មាន Dail Star Sunday បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា វីដេអូ Sex របស់​អតីត​កីឡាករ​អ្នកចាំទី​ល្បីឈ្មោះ​ជម្រើសជាតិ​អង់គ្លេស David James នោះ មាន​អ្នក​ចូល​ទស្សនា​ច្រើនជាង ២ ០០០​ដង​រួចទៅហើយ ។ 

​លោក David James អាយុ​៤៦​ឆ្នាំ អតីត​ជា​កីឡាករ​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស (១៩៩៧-២០១០) ធ្លាប់​ចូលរួម​ប្រកួត​បាន​ចំនួន​៥៣​ប្រកួត ដោយ​ក្នុងនោះ បាន​ជាប់​ជា​ជម្រើស​ទី​១​នៃ​ការប្រកួត​ពានរង្វាន់ EURO 2004 និង World Cup 2010 ។ David James អតីត​ជា​កីឡាករ​បាល់ទាត់​ក្នុង​ក្លិប Liverpool (១៩៩២-១៩៩៩) ប្រកួត​បាន​ចំនួន​២១៤​ប្រកួត , ក្លិប Aston Villa (១៩៩៩-២០០១) ប្រកួត​បាន​ចំនួន​៦៧​ប្រកួត​, ក្លិប West Ham United (២០០១-២០០៤) ប្រកួត​បាន​ចំនួន​៩១​ប្រកួត , ក្លិប Manchester City (២០០៤-២០០៦) ប្រកួត​បាន​ចំនួន​៩៣​ប្រកួត …​។​ល​៕​

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.