កាលពីយប់មិញអធិរាជស Real Madrid បានបើកកីឡាដ្ឋាន Santiago Bernabeu របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Valencia យ៉ាងកក់ក្តៅ ។
ក្នុងជំនួបរាត្រីនោះដែរក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងកីឡាដ្ឋាន Santiago Bernabeu ដែលគ្រាប់ទី១ រកបានដោយកីឡាករ ទើបប្តូរម៉ូតសក់ C.Ronaldo នៅពាក់កណ្តាលតង់ទី១ នាទី ទី២៧ និងគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយ កីឡាករលេងសក់ Marcelo នៅនាទី ទី៨៦ ។ ចំណែកឯមួយគ្រាប់ទៀតរបស់ក្រុមភ្ញៀវ Valencia រកបានដោយកីឡាករ Parejo ។
ចំណែកឯក្រុមបារមីមានបុណ្យ Bacelonaវិញក្នុងនាមជាភ្ញៀវ បានលុតក្រុមម្ចាស់ផ្ទះ Espanyol ក្នុងលទ្ធផល៣ទល់នឹង០ ផងដែរ ។ ក្នុងលទ្ធផលជាទីគាប់ចិត្ត (៣-០) នេះ កីឡាករ Luis Saurez រកបាន២គ្រាប់ម្នាក់ឯក នៅដើមតង់ទី២ នាទី៥០ និង ចុងតង់ទីទី២ នាទី៨៧ ។ ចំណែកមួយគ្រាប់ទៀត រកបានដោយកីឡាករ RaKitic នៅនាទី ៧៦ ។
លទ្ធផលឈ្នះរៀងៗខ្លួនក្នុងសប្តាហ៍នេះ ធ្វើឲ្យក្រុមទាំងពីរមាន ៨១ពិន្ទុស្មើគ្នា ប៉ុន្តែ Bacelona ឈរនៅកំពូលតារាង LA LIGA ជាបណ្តោះអាសន្ន ដោយឈ្នះគ្រាប់បាល់ Real Madrid ខណៈ Real Madrid ទើបលេងបាន ៣៤ប្រកួត រីឯ Bacelona ប្រកួតបាន ៣៥លើក ។ ដូច្នេះ មានន័យថា Real Madrid នៅសល់មួយប្រកួតក្នុងដៃទៀត ៕