ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

Bayern លើក​ពាន​ស្វ័យប្រវត្តិ ក្រោយ​បំបាក់ Wolfsburg ៦​ទល់នឹង​០ 

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ព្រឹក​មិញ​នេះ​បាន​ឲ្យ​ដឹងថា ៖ ក្លិប​យក្ស​អាល្លឺម៉ង់ Bayern Munich អាច​លើក​ពាន​ក្របខណ្ឌ Bundesliga ដោយ​ស្វ័យប្រវត្តិ ក្រោយ​បំបាក់​ក្រុម​ចំណាត់ថ្នាក់​លេខ​១៤ Wolfsburg យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល (៦-០) ហើយក៏​ជាការ​ឈ្នះ​ពាន​៥​សម័យកាល​ជាប់ៗ​គ្នា​របស់ខ្លួន​ផងដែរ ។

Bayern Munich បាន​គ្រង​ដំណែង​ជើងឯក​លី​គ​កំពូល​អាល្លឺម៉ង់​ជា​លើក​ទី​៥​ជាប់ៗ​គ្នា និង​ជា​លើក​ទី​២៧​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។​

​មកទល់ពេលនេះ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​ឆ្លងកាត់​ការប្រកួត​៣១​លើក​មកហើយ ឋិត​ក្រោម​ការដឹកនាំ​របស់លោក Carlo Ancelotte ។ ក្រោម​ការដឹកនាំ​នេះដែរ Ancelotte បានធ្វើ​ឲ្យ​ក្លិប​មួយ​នេះ​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ ដោយ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៣១​ប្រ​កួង​កន្លងមក ។​

​ឆ្លងកាត់​ការប្រកួត​៣១​លើក​នេះ Bayern Munich មាន​៧៣​ពិន្ទុ​ក្នុង​ដៃ ដែល​វ៉ា​ដាច់​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Red Bull Leizing ចំនួន​១០​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ​បី​លើក​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល​នេះ ។ គួរបញ្ជាក់​ផងដែរ​ថា នៅ​សប្តាហ៍​បន្ទាប់​នេះ Bayern Munich នឹងត្រូវ​បើក​កីឡាដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ភ្ញៀវ Darmstadt ។ ហើយ​៣​ប្រកួត​ចុងក្រោយ​របស់ Bayern គ្រាន់តែ​ជាការ​កំដរ ដើម្បី​បញ្ចប់​រដូវ​កាល (២០១៦-២០១៧) តែប៉ុណ្ណោះ ៕​

 

Filed in: កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.