ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

Man Utd បាត់បង់ David De Gea នឹង​ជួប​បញ្ហា​ធំ ?

​តាម​ការចុះផ្សាយ​របស់​គេ​ទំព័រសារព័ត៌មាន Daily mail កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ ដែលដកស្រង់​សម្តី​របស់លោក Gary Neville ​អតីត​ប្រធាន​ក្រុម​បី​សាច​ក្រហម Manchester United ឲ្យដឹងថា​ ក្លឹប Manchester United នឹង​ប្រឈម​បញ្ហា​ធំ​ជាមិនខាន​ប្រសិនបើ​របូត De Gea ចេញពី Man Utd ។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ David De Gea អ្នកចាំទី​ដៃ​ទី​១​របស់ Manchester United បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​អ្នកចាំទី​ដ៏​ឆ្នើម​ម្នា​ក់លើ​វិស័យ​បាល់ទាត់ ក្រោយពី​បាន​ផ្ទេរ​ពី Atletico Madrid មកកាន់​ទឹកដី Old Trafford របស់ Man Utd អំឡុង​ឆ្នាំ​២០១១ ហើយ​បច្ចុប្បន្ន De Gea ក៏​ជា​អ្នកចាំទី​ជម្រើស​ទី​១ របស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ផងដែរ ។​

​នៅ​ចុងរដូវ​កាល​ថ្មីៗ​នេះ David De Gea មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចង់បាន​របស់​ក្លិប Real Madrid ស្រប​ពេលដែល​សារព័ត៌មាន​នានា បាន​ចុះផ្សាយ​ថា លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្លឹប Real Madrid មាន​ទំនុកចិត្ត​ថា អាច​ទិញ​បាន​អ្នកចាំទី​ដៃ​ស្អិត​របស់ Man Utd រូបនេះ​ក្នុងតម្លៃ ៦០​លាន​ផោន នៅ​រដូវក្តៅ​នេះ ។ គួរ​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្លឹប អធិរាជ​​ស Real Madrid ទទូច​ចង់បាន David De Gea មកកាន់​ទឹកដី Santiago Bernabur​ ​របស់ខ្លួន កាលពីដើម​រដូវ​កាល (២០១៥-២០១៦) តែ​ត្រូវ​បរាជ័យ ។​

​លោក Gary Neville បាន​ថ្លែង​ក្រោយ Man Utd ប្រកួត​ស្មើ​ជាមួយ Man City ដោយ​លទ្ធផល (០-០) ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ឲ្យដឹងទៀតថា «De Gea ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ពេល​ប្រកួត​ទល់នឹង Man City ចំពោះ​តួនាទី​របស់គេ ។ De Gea ជួយសង្គ្រោះ​បាល់​បាន​ច្រើន ក្នុងជំនួប Manchester Derby នេះ ។ បើ​បាត់បង់ De Gea ពួកគេ​នឹងមាន​បញ្ហា​ធំ ព្រោះវា​មិន​ងាយស្រួល​ឡើយ ក្នុង​ការរក​អ្នក​ជំនួស​តំណែង​របស់គេ​នៅ​ទឹកដី Old Trafford នេះ » ។​

​គួរបញ្ជាក់ជូន​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ហៅ (Special One) សញ្ជាតិ ព័រ​ទុយ​ហ្គា​ល់ Man Utd ឋិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​ជា​បណ្តុះ​អាសន្ន តាម​ពីក្រោយ Top4 Man City ដោយចាញ់១​ពិន្ទុ ។​

​អ្វីដែល​អស្ចារ្យ​បំផុត​សម្រាប់​លោក Jose គឺ​លោក បាន​តាម​ស្មើ​ឯតទគ្គ​កម្ម​ល្អ​បំផុត​របស់លោក Sir Alex Ferguson នៅ Premier League ។ លទ្ធផល (០-០) នៅ​ទឹកដី Etihad របស់ Manchester City កាលពី​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ​២០១៧​ថ្មីៗ​នេះ ជាការ​មិន​ចាញ់ ២៤​ប្រកួត​ជាប់ៗ​គ្នា​របស់ Man Utd ក្នុង​ក្របខ័ណ្ឌ Premier League ក្រោម​ការដឹកនាំ​របស់​លោក Jose ដែល​ស្មើ​ទៅនឹង​ឯតទគ្គ​កម្ម​ល្អ​បំផុត​របស់លោក Sir Alex Ferguson ។​

​ក្រោម​ការដឹកនាំ​របស់​លោក Sir Alex ក្នុង​រដូវ​កាល (២០១០-២០១១) ២៤​ប្រកួត​ជាប់ៗ​គ្នា (​ឈ្នះ ១៥​លើក និង ស្មើ​៩​លើក​) ។​

​រីឯ​ក្រោម​ការដឹកនាំរ​ប​ស់លោក Jose រដូវ​កាល (២០១៦-២០១៧) នេះ​វិញ ២៤​ប្រកួត​ជាប់ៗ​គ្នា (​ឈ្នះ ១៣​លើក និង​ស្មើ ១១​លើក​) ក្នុង​លី​គ​កំពូល​អង់គ្លេស ។​

​សម្រាប់យប់​ស្អែក​នេះ Man Utd ត្រូវ​ប៉ះ​ជាមួយ Sweansea City​ ហើយក៏ត្រូវបំបាក់ Swensea​ ដែរ ដើម្បីដណ្តើម​តំណែង Top4 ឆ្ពោះទៅ​មាន​ឱ​កា​សលេង​វគ្គ UEFA CHAMPIONS LEAGUE រដូវ​កាល​ក្រោយនេះ ខណៈ Top4 Manchester City ត្រូវ​ប៉ះ Middlesbrough ដើម្បី​ប្រជែង​យក​លេខ​៣ បន្ត​ក្តី​ស​ង្ឈឹ​ម​ខ្ពស់​លេង​នៅ CHAMPIONS LEAGUE រដូវ​កាល​ក្រោយ ៕ 

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.