ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

«​អួត​មួយ​ទំហឹង​» ទៀតហើយ ! កូរ៉េខាងជើង​គំរាម​កម្ទេច​អាមេរិក និង​កូរ៉េខាងត្បូង​ដោយ​គ្រាប់បែក​៥​លាន​គ្រាប់ 

​សារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ក្រុមយុវជន Kimilsungist Kimjongilist (CCKKYL) ជា​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​មេដឹកនាំ​វ័យក្មេង Kim Jong-un ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កម្លាំង​យុវជន​របស់​ប្រទេស​កូរ៉េខាងជើង​បាន​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​ដោយ​គ្រាប់បែក​ចំនួន​៥​លាន​គ្រាប់ ។​

Dtn7.com Photos's photo.

​ការប្រកាស​របស់​ក្រុមយុវជន​កូរ៉េខាងជើង CCKKYL បែបនេះ គឺ​កើតឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​ដាក់​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ត្រៀម​បាញ់​កម្ទេច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង និង​បន្ទាប់ពី​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​យ៉ាង​ដាច់​ណាត់​ថា នឹងមិន​បោះបង់ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ។​

Dtn7.com Photos's photo.

​មុននេះ​ថ្មីៗ មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង Kim Jong-un ក៏​ធ្លាប់បាន​អះអាង​ដោយ​អំនួត​ថា ប្រទេស​កូរ៉េខាងជើង​នឹង​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Carl Vinson ដោយ​គ្រាប់​មី​ស៊ី​ល​តែម្តង​ប៉ុណ្ណោះ ប្រសិនបើ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson នេះ​ធ្វើដំណើរ​មកកាន់​ដែនទឹក​របស់​ប្រទេស​កូរ៉េខាងជើង ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.