ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​ជឿ​អត់ ? កូរ៉េខាងជើង​មាន​នាវាមុជទឹក​ច្រើនជាងគេ​បំផុត ជាប់​លំដាប់ថ្នាក់​លេខ​១​នៅលើ​ពិភពលោក 

​យោងតាម​បណ្តាញសារព័ត៌មាន​សហ​រដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង គឺជា​ប្រទេស​មាន​នាវាមុជទឹក​ច្រើនជាងគេ​បំផុត ដោយ​ជាប់​លំដាប់ថ្នាក់​លេខ​១​នៅលើ​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក​ជា​ប្រទេស​តាម​ពីក្រោយ​ប្រទេស​កូរ៉េខាងជើង​មួយ​នេះ (​ជាប់​លំដាប់ថ្នាក់​លេខ​២) ។​

Dtn7.com Photos's photo.

​គេហទំព័រ Businessinsider របស់​អាមេរិក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​មាន​នាវាមុជទឹក​ទាំង​តូច​ទាំង​ធំ​សរុប​ចំនួន​៧៨​គ្រឿង ខណ​សហរដ្ឋអាមេរិក​មាន​នាវាមុជទឹក​សរុប​ចំនួន​៧២​គ្រឿង និង​តាម​ពីក្រោយ​ទៀត​រួមមាន ៖ ចិន​ចំនួន​៦៩​គ្រឿង ,​រុស្ស៊ី​ចំនួន​៦២​គ្រឿង ,​អ៊ី​រ៉ុង​ចំនួន​៣១​គ្រឿង ,​ជប៉ុន​ចំនួន​១៦​គ្រឿង និង​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​១៤​គ្រឿង ។​

Dtn7.com Photos's photo.

​គេហទំព័រ​របស់​សហ​រដ្ឋ​អាមេរិក​ដដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ទៀតថា «​ថ្វី​ដ្បិត​ប្រទេស​កូរ៉េខាងជើង​មាន​នាវាមុជទឹក​ច្រើនជាងគេ​បំផុត​មែន ប៉ុន្តែ​នាវាមុជទឹក​ទាំងនោះ​មិនមាន​គុណភាព​ទេ គឺ​ភាគច្រើន​ជា​នាវា​ប្រភេទ​ចាស់ៗ​ដែល​ស្ទើរ​មិនអាច​ប្រើប្រាស់​បាន ដោយ​សេសសល់​តាំងពី​ឆ្នាំ​១៩៦១​មក​» ។ 

Dtn7.com Photos's photo.

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១០​កន្លងទៅ នាវាមុជទឹក​តូច​មួយ​របស់​ប្រទេស​កូរ៉េខាងជើង​អាចមាន​លទ្ធភាព​បាញ់​ពន្លិច​នាវាចម្បាំង Cheonan មួយគ្រឿង​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយបាន​សម្លាប់​ទាហានជើងទឹក​កូរ៉េខាងត្បូង​ចំនួន​៤៦​នាក់ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.