ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​ដល់​ម៉ោង​សងសឹក ? មហាសេដ្ឋី​ចិន​មានទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​ដែល​កំពុង​រត់គេច​ខ្លួន ប្រកាស​សច្ចា​វែកមុខ​មន្ត្រីជាន់ខ្ពស់​ចិន​ពុករលួយ 

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា មហាសេដ្ឋី​ចិន​មានទ្រព្យ​សម្បត្តិ​ចំនួន​ពាន់​លាន​ដុល្លារ​អាមេរិក​ម្នាក់ គឺ​លោក Guo Wengui ដែល​កំពុង​រត់គេចខ្លួន​នោះ បានប្រកាស​សច្ចា​នឹង​បើក​កកាយ​វែកមុខ​មន្ត្រី​មួយចំនួន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ក្នុងចំណោម​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ក​ម្មុយ​និ​ស្ត​ចិន ខណៈ​មហាសេដ្ឋី​រូបនេះ ក៏​ទទួលរង​នូវ​ការឆ្លើយតប​វិញ​យ៉ាង​ខ្លាំងក្លា​ពី​ទីក្រុង​ប៉េកាំង (Beijing) ប្រទេស​ចិន ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក Guo Wengui ជា​មហាសេដ្ឋី​ចិន​ដែលមាន​ទ្រព្យសម្បត្តិ​ចំនួន​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​សមាជិក​មួយរូប​នៃ​រមណីយដ្ឋាន Mar-a-Lago របស់លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក និង​សមាជិក Mark´s Club នៅ Mayfair ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ធ្លាប់បាន​ចោទប្រកាន់​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ពីបទ​សូកប៉ាន់​អ្នកនយោបាយ​ក្នុងការ​ទិញយក​ដីធ្លី​ដ៏​ធំ​មួយកន្លែង​នៅ​ទីក្រុង​ហុងកុង កាលពី​អំឡុង​ឆ្នាំ​២០១៦ ព្រមទាំង​បានបង្ហាញ​ប្រាប់​នូវ​ឈ្មោះ​មន្ត្រី​ចិន​ជាន់ខ្ពស់​ទាំងនោះ ដែល​ស៊ីសំណូក​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​នេះ​ទៀតផង ។​

Dtn7.com Photos's photo.

​ការវាយប្រហារ​អំពើពុករលួយ​ទៅលើ​មន្ត្រីជាន់ខ្ពស់​ចិន​មួយចំនួន ដោយ​លោក​មហាសេដ្ឋី Guo Wengui នោះ គឺ​បាន​កើតឡើង​ស្របគ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping ប្រធានាធិបតី​ចិន នៅ​សហរដ្ឋអាមេរិក​ដោយបាន​ជួប​ប្រាស្រ័យ​ការងារ​ជាមួយ​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​កន្លងទៅ​ថ្មីៗ ។​

Dtn7.com Photos's photo.

​ទោះយ៉ាងណា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចាត់វិធានការ​ដ៏​ក្តៅគគុក​ទៅលើ​លោក Guo Wengui ដោយ​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ (Interpol) ស្វែងរក​ចាប់ខ្លួន​មហាសេដ្ឋី​ចិន​មានទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​អាមេរិក​រូបនេះ ។​

Dtn7.com Photos's photo.

​លោក Guo Wengui អាយុ​៥០​ឆ្នាំ ជា​មហាសេដ្ឋី​អចលនទ្រព្យ និង​វិនិយោគ​ដ៏​សកម្ម​ម្នាក់​ជាប់​លំដាប់ថ្នាក់​ជា​មហាសេដ្ឋី​ទី​៧៣​នៅ​ប្រទេស​ចិន ត្រូវបាន​រាយការណ៍​ឲ្យ​ដឹងថា មានទ្រព្យ​សម្បត្តិ​ប្រមាណ​២,២​ពាន់​លាន​ដុល្លារ​អាមេរិក ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.