ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​បន្ថែម​សព្វាវុធ​ព័ទ្ធ​កូរ៉េខាងជើង ! អាមេរិក​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan ដល់​ឧបទ្វីប​កូរ៉េ​រួចស្រេច 

​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន​ចំនួន​១​គ្រឿង​ឈ្មោះ USS Michigan មកដល់​កំពង់ផែ​ទីក្រុង​ប៊ូសាន (Busan) ប្រទេស​កូរ៉េខាងត្បូង​រួចស្រេច​ហើយ ស្រប​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង​ក្នុង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​វ័យក្មេង Kim Jong-un ។​

Dtn7.com Photos's photo.

​វត្តមាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan របស់​សហរដ្ឋអាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​នាពេលនេះ គឺ​មុនពេល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក USS Carl Vinson (CVN-70) ក៏​កំពុងធ្វើដំណើរ​ជិត​មកដល់​ដែនទឹក​ប្រទេស​កូរ៉េខាងត្បូង​ហើយ​ដែរ ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងកម្លាំង​ទាហានជើងទឹក​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មន្ត្រី​ប្រមុខ​ការទូត​កំពូលៗ​មកពី​សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង នឹង​ជួបប្រជុំ​ពិភាក្សាគ្នា​នៅ​ទីក្រុង​តូ​ក្យូ (Tokyo) ប្រទេស​ជប៉ុន ដើម្បី​រិះរក​វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​ប្រទេស​កូរ៉េខាងជើង ដែល​មិន​ព្រម​បោះបង់ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ ។​

Dtn7.com Photos's photo.

​ក្រៅពី​សព្វាវុធ​ជាច្រើន​ប្រភេទ គឺ​វា​នា​មុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan (SSBN-727) របស់​សហរដ្ឋអាមេរិក​មាន​បំពាក់​នូវ​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk យ៉ាងតិច​ចំនួន​១៥៤​គ្រាប់ ។​

Dtn7.com Photos's photo.

​ភាព​គឃ្លើន​នៅក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ជូន​នូវ​គ្រឿង​ចម្បាំង​ជាច្រើន​មកកាន់​ឧបទ្វីប​កូរ៉េ ជាអាទិ៍ នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan (SSBN-727) នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson (CVN-70) អមដោយ​ក្រុម​នាវា​ពិឃាត​ច្រើន​គ្រឿង​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ច្រើន​គ្រាប់ ព្រមទាំង​យន្តហោះ​ចម្បាំង​ប្រភេទ WC-135 Constant Phoenix ប្រមូល​តឹកតាង និង​ទិន្នន័យ​ដែលមាន​នៅក្នុង​បរិយាកាស​ទូទៅ ដើម្បី​ឈានទៅ​កំណត់​ឲ្យ​បាន​នូវ​ទីតាំង​ឃ្លាំង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​…​។ 

Dtn7.com Photos's photo.

​លោក Igor Korotchenko អ្នកឯកទេស​យោធា​អន្តរជាតិ និង​ជា​និពន្ធ​នាយក​ទស្សនា​វ​ដ្តី National Defense ផង បាន​ថ្លែង​ឲ្យ​ដឹង​រួចហើយ​ថា សហរដ្ឋអាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការសម្រេចចិត្ត​វាយប្រហារ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​នោះទេ ប្រសិនបើ​មេដឹកនាំ​កូរ៉េខាងជើង​មិន​ព្រម​បោះបង់ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ។ អាមេរិក​អាចមាន​លទ្ធភាព​គ្រប់ពេល​ដើម្បី​កម្ទេច​ប្រទេស​កូរ៉េខាងជើង​ដោយ​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ចំនួន​ប្រមាណ​៧០០​គ្រាប់​ព្រមៗ​គ្នា​ក្នុងពេល​តែមួយ តាមរយៈ​ការបាញ់​ចេញពី​នាវាមុជទឹក នាវា​ផ្ទុក​យន្តហោះ នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ទៀត ។​

Dtn7.com Photos's photo.

​ដោយឡែក មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​កូរ៉េខាងជើង Kim Jong-un បាន​អះអាង​ពោរពេញ​ទៅដោយ​អំនួត​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់​សហរដ្ឋអាមេរិក​ត្រឹម​តែម្តង​ប៉ុណ្ណោះ​ជាការ​ស្រេច ប្រសិនបើ​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក​នោះ ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ឧបទ្វីប​កូរ៉េ (Sic!) ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.