ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​មិន​ស័ក្តិសម​នឹង​ឈ្មោះ ! កម្ពុជា​ជា​ប្រទេស​កសិកម្ម តែ​នាំចូល​បន្លែ​ជិត​១​លាន​តោន​ក្នុង​១​ឆ្នាំៗ ដែល​ភាគច្រើន​ពី​ស្រុក​យួន​

​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​ដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ​សម្រាប់​ទីផ្សារ​កម្ពុជា​» រៀបចំឡើង​ដោយ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុ​ជាមាន​ចំនួន​០,៩​លាន​តោន ក្នុងនោះ បរិមាណ​ផ្គត់ផ្គង់​ក្នុងស្រុក​មាន​ត្រឹម​៤៤​ភាគរយ រីឯ​បរិមាណ​នាំចូល​មាន​រហូតដល់​៥៦​ភាគរយ  ។​

​ការសិក្សា​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ក្នុង​១​ឆ្នាំៗ​បន្លែ​ប្រមាណ​ជិត​១​លាន​តោន​ត្រូវបាន​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ ការ​នាំចូល​បន្លែ​ពី​បរទេស​ជាពិសេស​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​បរិមាណ​ជាង​ពាក់កណ្តាល​នៃ​បរិមាណ​បន្លែ​ផ្គត់ផ្គង់​សរុប ។​

​របាយការណ៍​ដាច់ដោយឡែក​មួយ​បានបង្ហាញ​ឲ្យ​ដឹង​ដែរ​ថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ដោយ​ប្រទេស​ក្បែរ​ខាង​មកកាន់​រាជធានី​ភ្នំពេញ គឺមាន​ទំហំ​រហូតដល់​ប្រមាណ​ពី​២០០​តោន​ទៅ​៣០០​តោន​ក្នុង​១​ថ្ងៃៗ ។​

​យោងតាម​បទ​បង្ហាញ​របស់លោក ហូ ពុទ្ធា ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រភព​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​ដែល​នាំចូល​ពី​បរទេស​រួមមាន ៖ វៀតណាម ថៃ និង ចិន ។ ប្រភេទ​បន្លែ​ដែល​នាំចូល​រួ​មាន ៖ ការ៉ុត ខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្តោប ស្ពៃបូកគោ ម្ទេសហាវៃ ខ្ទឹមស​-​ក្រហម និង​ដំឡូងបារាំង ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.