កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទេរឥណទានថវិកាចំនួន៦ ៥០៤លានរៀល ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦១ (សេវាកម្ម) ជូនក្រសួងព្រះបរមរាជវាំង សម្រាប់ចំណាយរៀបចំជួសជុលសួនច្បារ និងខ្លោងទ្វារ-របងព័ទ្ធជុំវិញទីវាលព្រះមេរុ ។
វាលព្រះមេរុដែលតែងតែបានប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ដូចជា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យសពអតីតព្រះមហាក្សត្រ…ជាដើមឋិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងព្រះបរមរាជវាំង) មានផ្ទៃដីទំហំជាង១ហិកតា ៕