យោងតាមសំណើរបស់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៧៨នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យកងពលតូចថ្មើរជើងលេខ៧០ អគ្គបញ្ជាការដ្ឋាន ដោយសេចក្តីសម្រេចលេខ១៦សសរ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ៕