ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ក្តៅគគុក​ហើយ ! រុស្ស៊ី​ដាក់ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​២៤​ម៉ោង​ក្នុង​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​ស៊ី​រី ក្រោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​អាមេរិក 

​គេហទំព័រ​សារព័ត៌មាន Sputnik  របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា រុស្ស៊ី​បានដាក់​ដំឡើង និង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន S-300, S-400 និង​មី​ស៊ី​ល​ធុន Pantsir-S1 ជាប្រចាំ​ពេញ​២៤​ម៉ោង​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​ប្រទេស​ស៊ី​រី បន្ទាប់ពី​សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ចំនួន​៥៩​គ្រាប់​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​រដ្ឋាភិបាល​ស៊ី​រី​លោក Bashar al-Assad គាំទ្រ​ពេញទំហឹង​ដោយ​រុស្ស៊ី កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​រួចមក ។​

Dtn7.com Photos's photo.

​លោក Igor Konashenkov មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹងថា ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន S-300,S-400 និង​មី​ស៊ី​ល​ធុន Pantsir-S1 នឹង​អាច​ផ្តល់​ការការពារ​យ៉ាងរឹងមាំ​សម្រាប់​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​ណាមួយ​ជាយថាហេតុ ។ មី​ស៊ី​ល​ធុន​S-400 និង​ធុន Pantsir-S1 អាច​ធានាបាន​ទាំងស្រុង​ក្នុង​កិច្ចការពារ​អង្គភាព​ទ័ពអាកាស​រុស្ស៊ី​នៅ​បន្ទាយ Hmeymim និង​មី​ស៊ី​ល​ធុន S-300 និង​ធុន Pantsir-S1 ដែល​ដាក់ពង្រាយ​ប្រចាំការ​២៤​ម៉ោង នឹង​អាច​ការពារ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី ។​

Dtn7.com Photos's photo.

​ដោយឡែក គេហទំព័រ Foxnews ក៏បាន​រាយការណ៍​ឲ្យ​ដឹងថា នាវាចម្បាំង​រុស្ស៊ី Admiral Grigorovich RFS-494 បំពាក់​ដោយ​មី​ស៊ី​ល​ធុន Kalibr ក៏បាន​ចល័ត​ចូលទៅ​ដែនទឹក​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​ក្បែរ​នាវាចម្បាំង​សហរដ្ឋអាមេរិក ដែល​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៥៩​គ្រាប់ វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.