ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​គួរ​ដឹង ! មី​ស៊ី​ល​ជិត​៦០​គ្រាប់​ដែល​អាមេរិក​វាយប្រហារ​ទៅលើ​ស៊ី​រី តើ​ជា​មី​ស៊ី​ល​ធុន​អ្វី ?

​កាលពី​រាត្រី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ក្រោម​បញ្ជា​របស់លោក​ប្រធានាធិបតី Donald Trump កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៥៩​គ្រាប់​ចេញពី​នាវាចម្បាំង​ដែល​បោះ​ទីតាំងនៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​ទៅលើ​ប្រទេស​ស៊ី​រី​ចាត់ទុកជា​ការព្រមាន​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Bashar al-Assad ដែល​រង​ការចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​នៅ​ទីក្រុង Khan Sheikhoun កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​ធ្វើ​ឲ្យ​មនុស្ស និង​ជាពិសេស​កុមារ​ច្រើន​នាក់​ស្លាប់ និង​រងរបួស ។​

Dtn7.com Photos's photo.

​គេហទំព័រ CNBC បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា មី​ស៊ី​ល​ចំនួន​៥៩​គ្រាប់​ដែល​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​នោះ គឺជា​មី​ស៊ី​ល​វាយលុក​ធុន​Tomahawk ។ 

Dtn7.com Photos's photo.

​មី​ស៊ី​ល​វាយលុក​ធុន Tomahawk របស់​សហរដ្ឋអាមេរិក​ពីដំបូង​ផលិត​ដោយ​ក្រុមហ៊ុន General Dynamics (​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន Boeing Defense ) និង​ក្រោយមក​ផលិត​ដោយ​ក្រុមហ៊ុន Raytheon និង McDonnell Douglas ។ មី​ស៊ី​ល​វាយលុក​ប្រភេទ​នេះ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​កងកម្លាំង​ទា​ហាន​អាមេរិក​តាំងពី​ឆ្នាំ​១៩៨៣ ហើយ​វា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​លើកដំបូង (​សង្គ្រាម​ព្យុះ​វាល​ខ្សាច់​) នា​ឆ្នាំ​១៩៩១ ។​

Dtn7.com Photos's photo.

​មី​ស៊ី​ល​វាយលុក​ធុន Tomahawk អាច​បំពាក់​ក្បាល​គ្រាប់​ធម្មតា​ផង និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង ដោយ​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​រហូតដល់ ២ ៥០០​គីឡូម៉ែត្រ និង​មាន​ល្បឿន​ប្រមាណ​៨៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ជាមួយនឹង​ការ​អាច​ប្រើប្រាស់​បាន​នូវ​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ ។ មី​ស៊ី​ល​វាយលុក Tomahawk មានតម្លៃ​រហូតដល់​ជិត​២​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រាប់ ។​

Dtn7.com Photos's photo.

​ក្រៅពី​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក គឺ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk បច្ចុប្បន្ន​ក៏ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងកម្លាំង​ទាហាន​អង់គ្លេស​ផងដែរ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.