ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​ផល​នៃ​អំពើ​លាងលុយកខ្វក់ ! ទ្រព្យសម្បត្តិ​ជិត​១ ០០០​លាន​ដុល្លារ របស់​ឪពុកមា​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ត្រូវបាន​រឹបអូស​

​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា បន្ទាប់ពី​បានបញ្ចប់​ការស៊ើបអង្កេត​ករណី​លាងលុយកខ្វក់​ដ៏​ធំ​មួយ​ក្នុង​រដ្ឋាភិបាល​ស៊ី​រី​ក្រោម​ការដឹកនាំ​របស់លោក Rifaat al-Assad ជា​អតីត​អនុ​ប្រធានាធិបតី​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះ តុលាការ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បានសម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់លោក Rifaat al-Assad ត្រូវជា​ឪពុកមា​របស់លោក Bashar al-Assad ជា​ប្រធានាធិបតី​ប្រទេស​ស៊ី​រី​បច្ចុប្បន្ន មានតម្លៃ​ប្រមាណ​៧៤០​លាន​ដុល្លារ​អាមេរិក ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​របស់លោក Rifaat al-Assad ដែល​ត្រូវ​រង​ការ​រឹបអូស​ក្រោយ​បញ្ចប់​ការស៊ើបអង្កេត​ករណី​លាងលុយកខ្វក់ និង​អនុវត្ត​រួមគ្នា​ដោយ​អាជ្ញាធរ​បារាំង និង​អេ​ស្ប៉ា​ញ​នោះ មាន​ចំនួន​៥០៣​មុខ បូករួម​ទាំង​ផ្ទះ​សម្រាកលំហែ ផ្ទះល្វែង​ដ៏​ប្រណីត​នៅ​ជនបទ កសិដ្ឋាន និង​ទូក​កម្សាន្ត​ដ៏​ប្រណីត​…​។​

Dtn7.com Photos's photo.

​លោក Rifaat al-Assad អាយុ​៧៩​ឆ្នាំ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក Halez al-Assad អតីត​ប្រធានាធិបតី​ស៊ី​រី​ដែល​ត្រូវជា​ឪពុក​របស់លោក Bashar al-Assad ប្រធានាធិបតី​ប្រទេស​ស៊ី​រី​បច្ចុប្បន្ន ។ លោក​ធ្លាប់​កាន់កាប់​មុខតំណែង​ជា​អនុ​ប្រធានាធិបតី​ប្រទេស​ស៊ី​រី ពី​ឆ្នាំ​១៩៨៤​ដល់​ឆ្នាំ​១៩៩៨ ដែលមាន​បងប្រុស​បង្កើត​ធ្វើជា​ប្រធានាធិបតី ។ ក្រោយមក អំពើ​របស់លោក Rifaat al-Assad ត្រូវបាន​ប្រព័ន្ធតុលាការ​អឺរ៉ុប​ធ្វើការ​ស៊ើបអង្កេត​រកឃើញ​ថា បាន​ប្រព្រឹត្ត​លាងលុយកខ្វក់​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​បន្ទាប់ពី​លោក Halez al-Assad អតីត​ប្រធានាធិបតី​ប្រទេស​ស៊ី​រី ទទួលមរណភាព​នា​ឆ្នាំ​២០០០ ៕ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.