ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​គ្រោះ​នៃ​អាវុធ​គីមី ! រុស្ស៊ី​ថា​ទេ រដ្ឋាភិបាល​ស៊ី​រី​ក៏​ថា​ទេ តើ​ជន​ណា ឬ​ក្រុម​ណា​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ពីលើ​អាកាស​នៅ​ប្រទេស​ស៊ី​រី ?

​គេហទំព័រ​សារព័ត៌មាន Telegraph របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ប្រទេស​មហាអំណាច​ទាំង​៣​លើ​ពិភពលោក​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ គឺ​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស បានស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ជុំវិញ​ករណី​វាយប្រហារ​ដោយ​អាវុធ​គីមី​ពីលើ​ដែនអាកាស​នៅ​ប្រទេស​ស៊ី​រី​បណ្តាល​ឲ្យ​មនុស្ស និង​កុមារ​ជាច្រើន​ស្លាប់បាត់​បង់ជីវិត និង​រងរបួស​កាលពី​ពេល​ថ្មីៗ ហើយ​សំណើ​របស់​ប្រទេស​ទាំង​៣​នឹងត្រូវ​លើកយក​មក​ពិភាក្សា និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នា​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​នេះ ។​

Dtn7.com Photos's photo.

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ពីលើ​ដែនអាកាស​នៅ​ប្រទេស​ស៊ី​រី​នាពេល​ថ្មីៗ​នេះ ត្រូវបាន​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ដាក់​ការសង្ស័យថា ជា​អំពើ​របស់​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ស៊ី​រី​លោក Bashar al-Assad ខណៈ​សេចក្តីថ្លែងការណ៍​របស់​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានប្រកាស​ថ្កោលទោស​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​រួចស្រេច​បាត់ទៅហើយ ។​

Dtn7.com Photos's photo.

​ទោះយ៉ាងណា​ក្តី រដ្ឋាភិបាល​ស៊ី​រី​របស់លោក Bashar al-Assad បានប្រកាសថា កងកម្លាំង​យោធា​របស់​ខ្លួន​មិនបាន​ប្រើប្រាស់​អាវុធ​គីមី​បែបនេះ​ទេ រីឯ​ភាគី​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​ពេញទំហឹង​ទៅលើ​រដ្ឋាភិបាល​លោក Bashar al-Assad ក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​មិនបាន​វាយប្រហារ​តាម​ដែនអាកាស​នៅ​តំបន់​កើតហេតុ​ឡើយ ។​

Dtn7.com Photos's photo.

​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​បាន​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០១​មក ហើយ​ជាប់គាំង​រ៉ាំរ៉ៃ​រក​ដំណោះស្រាយ​មិនទាន់​ចេញ​រហូតទល់​បច្ចុប្បន្ន ដោយសារ​ប្រទេស​មហាអំណាច គឺ​សហរដ្ឋអាមេរិក​ដែល​គាំទ្រ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ប្រឆាំង​រដ្ឋាភិបាល​លោក Bashar al-Assad និង​រុស្ស៊ី​ដែល​គាំទ្រ​លោក Bashar al-Assad ប្រធានាធិបតី​ស៊ី​រី​សព្វថ្ងៃ​មិន​ចុះសម្រុង​គ្នា ហើយ​បែរជា​ប្រឹងប្រែង​បញ្ជូន​កង​ម្លាំ​ង​យោធា និង​សព្វាវុធ​ទំនើបៗ​គ្រប់​ធុន​ទៅកាន់​ទីនោះ ក្រោមលេស​រៀងៗ​ខ្លួន បូករួម​ទាំង​ហេតុផល​វាយកម្ទេច​ក្រុម ISIS នៅ​ស៊ី​រី​ផង ។​

Dtn7.com Photos's photo.

​ក្រោម​យន្តការ​របស់​មហាអំណាច​អាមេរិក និង​រុស្ស៊ី បាន​តម្រូវ​ឲ្យ​ប្រទេស​ស៊ី​រី​ព្រមព្រៀង​បោះបង់ និង​កម្ទេចចោល​នូវ​ប្រភេទ​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់​កាលពី​អំឡុង​ឆ្នាំ​២០១៣​កន្លងទៅ ។​

Dtn7.com Photos's photo.

​ដូច្នេះ បើ​រដ្ឋាភិបាល​ស៊ី​រី​ក្តី មហាអំណាច​រុស្ស៊ី​ក្តី ក៏ដូចជា​មហាអំណាច​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្តី​សុទ្ធតែ​ឆ្លើយថា «​ទេ​» ទាក់ទិន​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ពីលើ​អាកាស​នៅ​ប្រទេស​ស៊ី​រី​បង្ក​មហន្តរាយ​រហូតទល់​ប​ច្ចុ​ប្បន្ន តើ​ជន​ណា ឬ​ក្រុម​ណា​ផ្សេងទៀត ដែលមាន​ឱកាស និង​សមត្ថភាព​វាយប្រហារ​ដោយ​អាវុធ​គីមី​ពីលើ​ដែនអាកាស​នៅ​ប្រទេស​ស៊ី​រី​ពិតប្រាកដ ? ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.