ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​កណ្តាប់ដៃ​ដែក​បុរស​ខ្លាំង​ហ្វីលីពីន ! លោក​ប្រធានាធិបតី Rodrigo Duterte បណ្តេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​ចេញពី​តំណែង​ព្រោះ​មានរឿង​អាស្រូវ​ពុករលួយ​

​គេហទំព័រ Cnnphilippines បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បានសម្រេច​បណ្តេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន គឺ​លោក Ismael Sueno ចេញពី​តំណែង​ព្រោះតែ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ និង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​រដ្ឋាភិបាល ។​

Dtn7.com Photos's photo.

​លោក Ernesto Abella មន្ត្រី​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ថ្លែង​ឲ្យ​ដឹងថា ការណ៍​ដែល​លោក​ប្រធានាធិបតី​បណ្តេញ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ Ismael Sueno ចេញពី​តំណែង​នោះ គឺ​ដោយសារ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ ។​

Dtn7.com Photos's photo.

​លោក Ismael Sueno អាយុ​៦៩​ឆ្នាំ ទើបបាន​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នា​អាណត្តិ​លោក Rodrigo Duterte ជា​ប្រធានាធិបតី ហើយក៏​ត្រូវបាន​បណ្តេញ​ចេញពី​មុខតំណែង​វិញ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​នេះ ក្នុងខណៈ​ពេលដែល​លោក Rodrigo Duterte បាននិងកំពុង​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឧក្រិដ្ឋកម្ម​គ្រឿងញៀន និង​អំពើពុករលួយ​យ៉ាង​ក្តៅ​គ​កុក​ក្រោម​ការប្តេជ្ញាចិត្ត​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.