ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ផ្ទះសំណាក់ «​មហា​ទំនើង​» ? ផ្ទះសំណាក់​យីហោ «​មហា​ហេង​» ប្រើប្រាស់​ផ្លូវ​សាធារណៈ​២៤​ម៉ោង​លើ​២៤​ម៉ោង ខណៈ​អាជ្ញាធរ​មិន​ខ្វល់​

​​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​ទីតាំង​កើតហេតុ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​វិថី​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​បាន​រអ៊ូរ​រទាំ​ថា មានផ្ទះ​សំណាក់​មួយ​យីហោ «​មហា​ហេង​» បាន​ប្រើប្រាស់​ផ្លូវសា​ធារ​ណៈ​២៤​ម៉ោង​លើ​២៤​ម៉ោង ពោល​ស្មើនឹង​១​ថ្ងៃ​ពេញ​បម្រើ​ឲ្យ​ដំណើរការ​សេវាកម្ម​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ រួមមាន​ការដាក់​តាំង​ស្លាក​យីហោ​លើ​ផ្លូវ និង​ការចត​យានយន្ត​ជាដើម បង្ក​ការលំបាក​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​ខ្វល់​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការ​បន្តិច​ណា​ឡើយ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ផ្ទះសំណាក់​យីហោ «​មហា​ហេង​» បាននាំគ្នា​លាន់មាត់​ទាំង​តឹងទ្រូង​ថា ទំនងជា​ម្ចាស់​ទីតាំង (​ផ្ទះជួល​) គឺជា​មន្ត្រី​យោធា (​កងរាជអាវុធហត្ថ​) ទើប​អ្នក​ជួល​ទីតាំង​បើក​ផ្ទះសំណាក់​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ មិន​គិតគូរ​ដល់​ផលប្រយោជន៍​សាធារណៈ​អ្វី​បន្តិច​សោះ រហូតដល់​ថ្នាក់​គេ​ដាក់​រហស្សនាម​ថា ជា​ផ្ទះសំណាក់ «​មហា​ទំនើង​» ។​

​សូម​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ចុះ​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ទៅលើ​ការរំខាន​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​បង្កដោយ​ម្ចាស់ផ្ទះ​សំណាក់ «​មហា​ហេង​» ហៅ​ផ្ទះសំណាក់ «​មហា​ទំនើង​» នោះ​ផង កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា អាជ្ញាធរ​ក៏​ចូលរួម​សមគំនិត​ជាមួយ​ផ្ទះសំណាក់ «​មហា​ទំនើង​» ដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.