ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​កុំ​មើលស្រាល​កូរ៉េខាងជើង ! កូរ៉េខាងជើង​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាង​១ ០០០​គ្រឿង​សម្រាប់​បម្រើការ​វាយប្រហា​រ​ភេរវកម្ម និង​អាវុធ​គីមី​

​គេហទំព័រ​សារព័ត៌មាន Dailymail របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​វ័យក្មេង​ផ្តាច់ការ Kim Jong-un មាន​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (Drone) ប្រមាណ​ជាង​១ ០០០​គ្រឿង​ដែល​អាច​បំពាក់​សព្វាវុធ​បម្រើ​ឲ្យ​ការវាយប្រហារ​ភេរវកម្ម និង​វាយប្រហារ​ដោយ​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់​ ។

Dtn7.com Photos's photo.

​វិទ្យាស្ថាន​កិច្ចការ​បង្រួបបង្រួម​ជាតិ​កូរ៉េ​បានធ្វើការ​វាយតម្លៃថា យន្តហោះ​គ្មាន​មនុស្ស​បើកបរ​របស់​កូរ៉េខាងជើង​ទាំងនោះ អាច​ប្រើប្រាស់​សម្រាប់ធ្វើ​ការវាយប្រហា​រ​ភេរវកម្ម​ផង និង​អាច​ប្រើប្រាស់​សម្រាប់​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់​ផង ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន​Yonhap របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​ឲ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​ផលិត និង​អភិវឌ្ឍន៍​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​របស់​កូរ៉េខាងជើង គឺ​ស្រប​ពេលដែល​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាសថា ខ្លួន​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន F-35 ពី​សហរដ្ឋអាមេរិក​យកមកប្រើ​ប្រាស់​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៨​ខាងមុខ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.