ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២» ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ គឺ​ឯកឧត្តម សួន បវរ ដែលជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៣០២០​ម្នាក់​ផង​នោះ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/១៦២ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​លោក សួន បវរ មាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៣០២០ អតីត​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ត្រូវបាន​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​ឲ្យ​ទៅ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤១២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ ។ 

​ក្រោយ​ការផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​ឲ្យ​ទៅ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ដោយ​ទទួលបាន​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៨​រួចមក លោក សួន បវរ ក៏​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ។​

​បន្ទាប់ពី​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​ដែល​ទទួលបាន​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២​រួចមក លោក សួន បវរ ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ករណី​ពិសេស​ពី​វរមន្ត្រី​ថ្នាក់​លេខ​២ ទៅជា​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/៣១៣ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ។​

​នៅ​ទីបំផុត លោក សួន បវរ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ និង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​រហូត​ល់​ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/៣១៤ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ។ មានន័យថា សម្រាប់​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ គឺ​បាន​ឡើង​ឋានន្តរស័ក្តិ​ទាំង​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ទាំង​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.