ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

​ចាយលុយ​លើ​វិស័យ​យោធា​ទៀតហើយ ! ឥណ្ឌា​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា​៥៦​គ្រឿង​មានតម្លៃ​ជិត​២​ពាន់​លាន​ដុល្លារ​

​គេហទំព័រ Janes បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​ឥណ្ឌា​គ្រោង​រៀបចំ​ចរចា​បញ្ជា​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន Airbus C-295 ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus Defence and Space ចំនួន​៥៦​គ្រឿង សម្រាប់​បំពាក់​ឲ្យ​កងកម្លាំង​ទ័ពអាកាស (IAF) របស់ខ្លួន​ប្រើប្រាស់ ។​

Dtn7.com Photos's photo.

​សារព័ត៌មាន Indo-Asia ដែល​ដកស្រង់​សម្តី​របស់លោក Marshal B S Dhanoa មេបញ្ជាការរង​ទ័ពអាកាស​របស់​ឥណ្ឌា​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ឲ្យ​ដឹងថា ការចរចា​បញ្ជា​ទិញយក​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន Airbus C-295 ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus Defence and Space នោះ នឹង​ចាប់ផ្តើម​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ។​

Dtn7.com Photos's photo.

​មន្ត្រី​ជំនាញ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus Defence and Space បានធ្វើការ​ប៉ាន់​ស្មានថា យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន Airbus C-295 ចំនួន​៥៦​គ្រឿង​ដែល​ប្រទេស​ឥណ្ឌា​គ្រោង​បញ្ជា​ទិញ​នោះ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​១,៧៨​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Dtn7.com Photos's photo.

​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ (International Peace Research Institute-SIPRI) ធ្លាប់បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ឲ្យ​ដឹងថា ប្រទេស​ដែល​ទិញ​សព្វាវុធ​ចូល​ច្រើនជាងគេ​បំផុត​លំដាប់​កំពូល​តារាង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ប្រទេស​ឥណ្ឌា ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.