ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​កក្រើក​មេឃ​ហើយ​លើក​នេះ ! យន្តហោះ​ចម្បាំង​ខ្លាំងៗ និង​ល្បីៗ​របស់​មហាអំណាច​ទាំង​៣ គឺ​អាមេរិក បារាំង និង​អង់គ្លេស​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែក្រោយ​

​គេហទំព័រ Nationalinterest បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា នៅ​ខែមេសា ឆ្នាំ​២០១៧​ខាងមុខនេះ មហាអំណាច​ពិភពលោក​ទាំង​៣ គឺ​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស​នឹង​បើក​ធ្វើ​សមយុទ្ធ​យោធា​ដែនអាកាស​រួមគ្នា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​សហរដ្ឋអាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ ដោយមាន​យន្តហោះ​ចម្បាំង​ខ្លាំងៗ និង​ល្បីៗ​ចូលរួម ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សមយុទ្ធ​យោធា​ដែនអាកាស​នេះ មានឈ្មោះ «Atlantic Trident 17» ដោយមាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​ធុន​ទំនើបៗ​ខ្លាំងៗ និង​ល្បីៗ​របស់​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស ដូចជា F-22 Raptor, F-35 (​សហរដ្ឋអាមេរិក​) Eurofighter Typhoon (​អង់គ្លេស​) និង Dassault Rafale (​បារាំង​) រួមទាំង​យន្តហោះ​ធុន F-15E និង F-3 Awacs របស់​ក្រុមហ៊ុន Boeing សហរដ្ឋអាមេរិក​ផង ។​

​យន្តហោះ​ចម្បាំង​ដ៏​ល្បី​ធុន Eurofighter Typhoon មួយចំនួន​របស់​អង់គ្លេស​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​ជាប​ណ្តើ​រៗ​ហើយៗ​យន្តហោះ​ចម្បាំង​ដ៏​ល្បី​ធុន Dassault Rafale របស់​បារាំង​អាច​នឹង​ទៅដល់​សហរដ្ឋអាមេរិក​នៅ​ខែមេសា​ខាងមុខ ។​

​ក្រុម​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស ដែល​គ្រោង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ដែនអាកាស​ឈ្មោះ «Atlantic Trident 17» នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​នោះ គឺ​សុទ្ធតែជា​កំពូល​យន្តហោះ​ចម្បាំង​ទំនើបៗ​មានតម្លៃ​ថ្លៃ​រហូតដល់​ខ្ទង់រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​ទំនើប និង​មាន​ល្បឿន​ហោះហើរ​លឿន​ជាង​សំឡេង ឬ​ហៅថា ជា​ប្រភេទ​យន្តហោះចម្បាំង​បំបាំងកាយ ៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.