ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​ធ្លាយ​រឿង​មហា​គ្រោះ​ថា្នក់​ហើយ ! រុស្ស៊ី​លាក់បាំង​ឯកសារ​នៃ​ហេតុការណ៍​ផ្ទុះអាវុធ​នុយក្លេអ៊ែរ​កាល​ពី​៦១​ឆ្នាំមុន 

​គេហទំព័រ Mirror របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា មកទល់​បច្ចុប្បន្ន​មាន​ក្មេងៗ​ជាច្រើន​នាក់​បាន​ទទួលរង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​សារ​ធាតុគីមី​ដែល​បាន​សាយ​ភាព​ចេញពី​គ្រប់​បែក​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ចំនួន​១​គ្រាប់​នា​ឆ្នាំ​១៩៥៦ ក្រោម​ស្នាដៃ​របស់​កងទ័ព​អតីត​សហភាពសូវៀត​នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន (Kazakhtan)​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​នោះ ត្រូវបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៦០០​នាក់ និង​ក្មេងៗ​ជា​អ្នកជំនាន់ក្រោយ​ចំនួន​ជាង​១០​ម៉ឺន​នាក់​ទទួលរង​ផលប៉ះពាល់​នៃ​សារ​ធា​ត​វិទ្យុសកម្ម​ដ៏​អាក្រក់ ។​

​ហេតុការណ៍​ដ៏​មហា​អាក្រក់​នេះ ត្រូវបាន​ប្រទេស​រុស្ស៊ី​លាក់បាំង​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយៗ​ទើបតែ​បែកធ្លាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នាពេលនេះ ខណៈ​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​បាន និង​កំពុង​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​យ៉ាងសកម្ម​បំផុត ៕ 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.