ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​ទ័ព​មហាអំណាច​នៅក្រៅ​ប្រទេស ! កម្លាំង​ទាហាន​អាមេរិក​ត្រូវបាន​ដាក់ពង្រាយ​នៅ​បរទេស​ប្រមាណ​១៧៧​ប្រទេស មាន​រហូតដល់​២០​ម៉ឺន​នាក់​

​តាម​ការផ្សព្វផ្សាយ​រប​ស់​គេហទំព័រ​Businessinsider កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧​នេះ កងកម្លាំង​ទាហាន​សហរដ្ឋ​អេ​រិ​ក​ត្រូវបាន​ដាក់ពង្រាយ​រហូត​ដល់​ទៅ​ចំនួន​២០​ម៉ឺន​នាក់ បែង​ចែកជា​ប្រមាណ​១៧៧​ប្រទេស ដែល​ក្នុងនោះ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ច្រើនជាងគេបង្អស់ បន្ទាប់មក​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​កូរ៉េខាងត្បូង​…​។​

Image may contain: airplane

​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ទីតាំង​មូលដ្ឋានទ័ព​របស់​សហ​រដ្ឋ​អាមេរិក​នៅក្រៅ​ប្រទេស​មាន​រហូតដល់​ទៅ​៨០០​កន្លែង ហើយ​ទំហំ​នៃ​ការចំណាយ​មាន​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។​

Image may contain: ocean, sky, outdoor and water

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជាមួយ​ថវិកា​យោធា​បន្ថែម​រហូតដល់​ចំនួន​៥៤​ពាន់​លាន​ដុល្លារ​នោះ ដែល​សរុប​ថវិកា​ចំណាយ​យោធា​សរុប​ប្រមាណ​៦០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខ សហរដ្ឋអាមេរិក​គ្រោង​នឹង​ជ្រើសរើស​ទាហាន​បន្ថែមចំនួន​២៨ ០០០​នាក់​ទៀត ខណៈ​កងកម្លាំង​ទាហាន​សកម្ម​របស់​សហ​រដ្ឋ​អាមេរិក​សព្វថ្ងៃ​មាន​ចំនួន​១ ៣០១ ៣០០​នាក់ និង​ទាហាន​បម្រុង​មាន​ចំនួន​៨១១ ០០០​នាក់ ៕​

Image may contain: ocean, sky, outdoor and water

Image may contain: one or more people and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.