ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​មេទ័ព​បម្រើ​បក្ស ! ផ្កាយ​៤ ប៉ុល សារឿន ត្រូវបាន​គណបក្សកាន់អំណាច​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ ជំនួស​សព​សម្តេច​វិបុល​បញ្ញា សុខ អាន 

​យោងតាម​សេចក្តីសម្រេច​លេខ​២៧០៩៩​សស​.​គក ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៤ ស្តីពី​ការកែសម្រួល​សមាសភាព​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ និង​មតិ​របស់​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រធាន​បានសម្រេច​ចាត់តាំង​ឯកឧត្តម ប៉ុល សារឿន ឲ្យ​ធ្វើជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ (​បន្ថែម​លើ​ភារកិច្ច​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ​) ដោយ​សេចក្តីសម្រេច​លេខ​១៥៥/១៧​សស​.​គក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ ។​

​ការណ៍​ដែល​គណៈកម្មាធិការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​បុរស​ខ្លាំង​ជា​ប្រធាន​សម្រេច​ចាត់តាំង​ឯកឧត្តម ប៉ុល សារឿន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការចាត់តាំង​ដើម្បី​ជំនួស​ភារកិច្ច​ក្របខ័ណ្ឌ​ការងារ​គណបក្ស​ជំនួស​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ។​

​បច្ចុប្បន្ន ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន នាយទាហានជាន់ខ្ពស់​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០០១៧ អាយុ​៦៨​ឆ្នាំ ទទួលបាន​ការតែងតាំង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​(​តែងតាំង​ដោយ ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/០៦១ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៩) ។ 

​ក្រៅពី​កាន់កាប់​មុខតំណែង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​អស់​រយៈពេល​ជិត​១០​ឆ្នាំ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ផ្កាយ​មាស​៤ ប៉ុល សារឿន ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​(​បង្កើតឡើង​ដោយ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​) និងជាអនុប្រធានក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ (តែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤) ៕ 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.