ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​សត្វ​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​អាយុ​ជាង​៥០​ឆ្នាំ ងាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​តង់ស្យុង​ខ្ពស់​

​កាលពី​រាត្រី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ នៅត្រង់ចំណុច​ចម្ការ​ទុរេន​លោក​ឧ​ញ៉ា ឡាំង លី ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ក្រុង​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​សត្វ​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ក្រោម​បង្គោល​ភ្លើង ដោយ​មន្ត្រី​បានដាក់​ការសង្ស័យថា សត្វ​ដំរីព្រៃ​នេះ​មក​ត្រដុស​ខ្លួន​នឹង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បង្គោល​ភ្លើង​បាក់​រលំ​រួច​ឆ្លង​ចរន្តអគ្គិសនី​តង់ស្យុង​ខ្ពស់​ឆក់​តែម្តង ។ 

​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ជាបឋម​ថា សត្វ​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​ដែល​ងាប់​នេះ មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ​ហើយៗ​វា​អាច​រស់​នៅតាម​ជួរ​ភ្នំ​កំចាយ និង​ភ្នំ​បូកគោ ។​

​យោងតាម​មន្ត្រី​អគ្គិសនី​ប្រចាំការ​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​ឲ្យ​ដឹងថា បង្គោល​ភ្លើង​ដែល​សត្វ​ដំរីព្រៃ​មក​ត្រដុស​ខ្លួន​បណ្តាល​ឲ្យ​ដួល​បាក់​រលំ និង​បង្ក​ឲ្យ​សត្វ​ដំរី​ឆក់​ចរន្តអគ្គិសនី​ងាប់​នោះ គឺជា​បង្គោល​ភ្លើង​ភ្ជាប់​ចរន្តអគ្គិសនី​ពី​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​ចូលមក​រាជធានី​ភ្នំពេញ ។ ដូច្នេះ ក្នុង​ដំណើរការ​ជុះ​ជុល​បង្គោល​ភ្លើង​នេះ​ឡើងវិញ គឺអាច​មានការ​ប៉ះពាល់​ដល់​ការប្រើប្រាស់​ចរន្តអគ្គិសនី​នៅ​តំបន់​ខ្លះៗ​នា​រយៈពេល​ខ្លី ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.