ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​ដល់​បទ​ជប៉ុន​ម្តង ! ជប៉ុន​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​របស់ខ្លួន​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​ឥណ្ឌា បង្ក​ការព្រួយបារម្ភ​ដល់​ចិន​

​គេហទំព័រ​សារព័ត៌មាន​Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ជប៉ុន​នឹង​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​របស់ខ្លួន​ធុន Izumo ដែល​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​ធ្វើ​នាវាចរណ៍​រយពេល​០៣​ខែ ដោយ​ឆ្លងកាត់​តាម​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុងមាន​ជម្លោះ​រវាង​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ចាប់ពី​ខែឧសភា ឆ្នាំ​២០១៧​ខាងមុខ​តទៅ ដែលជា​ការបង្ហាញ​នូវ​សក្តានុពល​ខាង​កម្លាំង​ទាហានជើងទឹក​ដ៏​ធំ​បំផុត​មួយ​របស់​ជប៉ុន​នៅក្នុង​តំបន់ បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​បានបញ្ចប់​មក ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា Izumo របស់​ជប៉ុន​គ្រោង​នឹង​ចូល​ចត​នៅ​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ស្រីលង្កា មុនពេល​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា នៅ​មហាសមុទ្រ​ឥណ្ឌា​នៅ​ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខ ។​

​គម្រោង​ចូលរួម​សមយុទ្ធ​យោធា​របស់​កងកម្លាំង​ទាហានជើងទឹក​ជប៉ុន ដោយ​ប្រើប្រាស់​នាវាចម្បាំង​ធុន Izumo ជាមួយ​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា នៅ​មហាសមុទ្រ​ឥណ្ឌា​នោះ គឺ​បាន​បង្ក​ឲ្យ​មានប្រតិកម្ម​ផង និង​ការព្រួយបារម្ភ​ដ៏​ធំ​ផង​សម្រាប់​ប្រទេស​ចិន ខណៈ​រដ្ឋបាល​ទីក្រុង​ប៉េកាំង​អះអាងថា «​គឺជា​រូបភាព​សមយុទ្ធ​ដែល​មិនគួរ​កើតមាន​» ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.