ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

 ក្រុមហ៊ុន Boeing ទទួលបាន​សិទ្ធិ​បម្រើសេវា​ជួសជុល​យន្តហោះ​ចម្បាំង​ធុន F-15K របស់​កូរ៉េខាងត្បូង​រយៈពេល​៥​ឆ្នាំ​

​គេហទំព័រ​សារព័ត៌មាន Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​និង​ល្បីឈ្មោះ Boeing របស់​សហរដ្ឋអាមេរិក​ទទួលបាន​សិទ្ធិ​បម្រើសេវា​ជួសជុល​យន្តហោះ​ចម្បាំង​ធុន F-15K របស់​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​៥​ឆ្នាំ​បន្តទៀត បន្ទាប់ពី​ឈ្នះ​លើ​ការធ្វើ​លទ្ធកម្ម​ដេញថ្លៃ​មួយ​រួចមក ។​

​លោក Tim Buerk អ្នកគ្រប់គ្រង​គម្រោង​សេវាកម្ម​ជួសជុល​យន្តហោះ​ចម្បាំង F-15K បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​យន្តហោះ​Boeing ធ្លាប់បាន​បម្រើសេវា​ជួសជុល និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ បច្ចេកវិទ្យា​សម្រាប់​យន្តហោះ​ចម្បាំង​ធុន F-15K របស់​ប្រទេស​កូរ៉េខាងត្បូង​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ហើយ​ឥឡូវនេះ ក្រុមហ៊ុន Boeing ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ និង​សេវាកម្ម​ជួសជុល​រយៈពេល​៥​ឆ្នាំ​បន្តទៀត ។​

​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១១​មក កងទ័ព​ជើង​អាកាស​របស់​ប្រទេស​កូរ៉េខាងត្បូង​មាន​យន្តហោះ​ចម្បាំង​ធុន F-15K ដែល​ផលិត​ដោយ​ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក​ចំនួន​យ៉ាងតិច​៥០​គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​ថវិកា​ចំណាយ​រហូតដល់​ប្រមាណ​២,៣​ពាន់​លាន​ដុល្លារ​អាមេរិក ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.