ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

បុក​ទៀតហើយ ! រយៈពេល​០៥​ថ្ងៃ រថយន្ដ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​ករណី​

​កាលពី​វេលា​ម៉ោង​០២​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​នា​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៦១ ភូមិ​ស​ង្កើ​ប ឃុំ​សំបួរ ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​បង្កដោយ​រថយន្ដ​ធុន​ធំ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ « Angkor Beer » មួយគ្រឿង​ម៉ាក Hyundai ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 3A-2199 បុក​ពីក្រោយ​រថយន្ដ​ធុន​ធំ​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​អាយុ​២០​ឆ្នាំ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម និង​បុរស​ម្នាក់ទៀត​អាយុ​១៨​ឆ្នាំ​រងរបួស​ធ្ងន់ ។​

​ដោយឡែក កាលពី​វេលា​ម៉ោង​២១ និង​១៥​នាទី​នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​នៅត្រង់ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៤១ ភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​រថយន្ដ​សណ្ដោង​រ៉ឺម៉ក​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មួយគ្រឿង​ម៉ាក HINO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0298 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​រះ​ទៅលើ​ទោចក្រយានយន្ដ​មួយគ្រឿង និង​រថយន្ដ​ចំនួន​ពីរ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​អាយុ​៣០​ឆ្នាំ​ជា​អ្នកបើកបរ​ទោចក្រយានយន្ដ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​។​

​ដូច្នេះ ក្នុង​រយៈពេល​ត្រឹមតែ​០៥​ថ្ងៃ រថយន្ដ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​មនុស្ស​រហូតដល់​ទៅ​២​ករណី​ដ៏​គួរ​សោកស្ដាយ​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.