ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រឿងមហាសេដ្ឋី​ស្រុកចិន​! សមាជិកសភា​ជាង១០០នាក់​ ជាប់ឈ្មោះជាមហាសេដ្ឋី​ក្នុងចំណោម​មហាសេដ្ឋីចិន​ជាង២០០នាក់

គេហទំព័រ​ CNBC​​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី០២​ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ដោយ​ដកស្រង់​ពីទស្សនាវដ្តី​ Hurun បាន​ឲ្យដឹងថា ក្នុងចំណោម​មហាសេដ្ឋីចិន​ជាង​២០០នាក់ ដែលមាន​ទ្រព្យសម្បត្តិសរុប​ស្មើនឹងប្រមាណ​ជាង​៥០០ពាន់លានដុល្លារអាមេរិក​នោះ គឺមាន​ចំនួនជាង​១០០នាក់ ជាសមាជិកសភា និងចំនួន៩៧នាក់ផ្សេងទៀត​ ជាសមាជិកពិគ្រោះយោបល់​ប្រជាជន​ចិន​ ដែលប្រមូលផ្តុំដោយ​ថ្នាក់ដឹកនាំធំៗ​របស់គណបក្ស​កុម្មុយនិស្តចិន​។

របាយការណ៍​របស់ទស្សនាវដ្តី​ Hurun បាន​ឲ្យដឹងថា ក្នុងចំណោមសមាជិកសភាចិនជាង១០០នាក់ដែលជាប់ឈ្មោះជាមហាសេដ្ឋី​នោះ គឺភាគច្រើន​ជា​ក្រុ​មអ្នកប្រកបរបរ​ជំនួញ​ មិន​មែនជាអ្នកនយោបាយ​ចាស់វស្សាអ្វីឡើយ​។

យោងតាម​គេហទំព័រ​ Theconversation បាន​ផ្សព្វផ្សាយ​ឲ្យដឹងថា​​ លោក​ Wang Jianlin ដែលជាមន្ត្រី​យោធា​នាឆ្នាំ១៩៧០ និងក្លាយជាសមាជិក​គណបក្ស​កុម្មុយនិស្តចិន​នាឆ្នាំ១៩៧៦ មានទ្រព្យសម្បត្តិចំនួន​ជាង​១៤,១ពាន់លានដុល្លារអាមេរិក​ និងលោក​ Zong Qinghou ជាសមាជិកសភា​ Congress ចិន​តាំងពីឆ្នាំ២០០២ មាន​ទ្រព្យសម្បត្តិចំនួនជាង​១១​,២ពាន់លានដុល្លារអាមេរិក៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.