តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ តាមរយៈបណ្តាញព័ត៌មានសង្គមFacebookដ៏ពេញនិយម តារាសម្តែងសិចស៊ី កុល ដាវី ដែលប្រើប្រាស់Account ឈ្មោះ «Kol Davy» បានបញ្ចេញនូវកំហឹង«ឆេះដុំ»យ៉ាងខ្លាំងជំនួសឯកឧត្តមឧត្តមសេនីយ៍ទោយោធា ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅនឹងការPost របស់ប្រិយមិត្តអ្នកលេងFacebookដ៏សកម្មម្នាក់ប្រើប្រាស់Account ឈ្មោះ «Chham Chhany» កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានប្រើពាក្យពេចន៍ថា «សារពីប្រិយមិត្ត៖ ហ៊ុន ម៉ានិត ធ្លាប់មានស្នេហាលួចលាក់ជាមួយតារាណាខ្លះ ទៅផឹកស៊ីកន្លែងណាខ្លះ ទិញឡានឲ្យអ្នកណាខ្លះ ចិញ្ចឹមផ្គត់ផ្គង់អ្នកណាខ្លះ ល្មមដឹងហើយ ជាពិសេស កុល ដាវី និង វ៉ាង ស្រីណូ ដែលអ្នកណាក៏ដឹងដែរ ។…» ដោយប្រើពាក្យធ្ងន់ៗថា «ជនថោកទាប ពួកបាតសង្គម ហេតុអីក៏ហ៊ានសរសេរបង្ខូចកិត្តិយសរបស់នាងខ្ញុំបែបនេះ…» ។
តារាសម្តែងសិចស៊ី កុល ដាវី បានបញ្ជាក់តាម Timeline Facebook ទៀតថា «…ជាពិសេសភាពស្អាតស្អំលោក ហ៊ុន ម៉ានិត ទាំងដែលខ្ញុំនិងគាត់ពុំដែលបានជួបគ្នាម្តងណាសោះ…» ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅថ្មីៗប្រិយមិត្តអ្នកលេងFacebookដ៏សកម្មម្នាក់ឈ្មោះ Chham Chhany ដែលកំពុងរស់នៅឯប្រទេស Norway បានPost នូវអត្ថបទមួយអះអាងថាជាសារពីប្រិយមិត្តដោយបញ្ជាក់អំពីចំណងទាក់ទងស្នេហាលួចលាក់រវាងឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត កូនប្រុសទី២បុរសខ្លាំង និងតារាសម្តែង កុល ដាវី…។
ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៧៥៥៥៥ ត្រូវជាកូនប្រុសទី២របស់បុរសខ្លាំង គឺជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងកាន់កាប់តំណែង និងមុខងារចំនួន៤យ៉ាងតិច រួមមាន ៖ ១-នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីដែលត្រូវជាឪពុកបង្កើត , ២-នាយកនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ , ៣-អគ្គលេខាធិការរងទី១នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និង ៤-អនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា(គ.ក.ប) ។
គួររំលឹកជូនថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ កន្លងទៅ លោក Chham Chhany ធ្លាប់បានទទួលរងការប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់បុរសខ្លាំង ទៅអគ្គស្នងការនគរបាលជាតិ ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីលោក Chham Chhany Post នូវអត្ថបទមួយពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងក្រុមឈ្នួញរកស៊ីឈើមានងារជាឧកញ៉ាមួយចំនួន ។
ក្រោយមកទៀត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក៏ធ្លាប់បានសម្តែងនូវប្រតិកម្ម«ឆេះដុំ»ទៅនឹងការPost ព័ត៌មានរបស់លោក Chham Chhany ដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក គ្រី ស៊ាងឡុង ជាប្រុសកំណាន់របស់លោកជំទាវ…៕