ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

​រឿង​បែកធ្លាយ​វិញ្ញាសា​ប្រឡង​ជ្រើសរើស​ទាហាន​នៅ​ឥណ្ឌា ! មនុស្ស​ជិត​២០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​លើក​ពេល​ប្រឡង​

​គេហទំព័រ​សារព័ត៌មាន​BBC បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា កម្មវិធី​ប្រឡង​ជ្រើសរើស​ទាហាន​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ក្របខ័ណ្ឌ​ទូរ​ទាំង​ប្រទេស​បែរជា​មាន​ភាពមិនប្រក្រតី​នៅក្នុង​ក្រុង​ចំនួន​៦​ដោយសារ​មានការ​បែកធ្លាយ​វិញ្ញាសា​ប្រឡង និង​ត្រូវ​បានកំណត់​លើក​ពេល​ប្រឡង​នៅពេល​ក្រោយ​វិញ​សម្រាប់​ក្រុង​ទាំង​៦​នោះ​រួមមាន ៖ Kamptee, Nagpur, Ahmednagar, Ahmedabad, Goa និង​ក្រុង Kirkee ខណៈ​បេក្ខជន​ប្រឡង​ចំនួន​ជាង​៣០០​នាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ​ស្វែងរក​ប្រភព​នៃ​ការ​បែកធ្លាយ​វិញ្ញាសា​ប្រឡង​នោះ ។​

​សមត្ថកិច្ច​ប៉ូ​សិស​បាន​រាយការណ៍​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​វិញ្ញាសា​ប្រឡង​ជ្រើសរើស​ទាហាន​នោះ មាន​មនុស្ស​ចំនួន​១៨​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​Maharashtra និង​ក្រុង Goa ។ រីឯ​កម្មវិធី​ប្រឡង​ដែល​លេចចេញ​នូវ​ភាពមិនប្រក្រតី​នៅ​ក្រុង​ចំនួន​៦​ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.