ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

រុស្ស៊ីមានគម្រោងផលិតមីស៊ីលប្រឆាំងផ្កាយរណបបំពាក់លើយន្ដហោះចម្បាំងធុន MiG-31BM

គេហទំព័រ Janes បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា រុស្ស៊ីមានគម្រោងផលិតមីស៊ីលប្រឆាំងផ្កាយរណបបំពាក់លើយន្ដហោះចម្បាំងរបស់ខ្លួនធុន MiG-31BM ដើម្បីបំផ្លាញប្រព័ន្ធផ្កាយរណបបញ្ជាមីស៊ីលរបស់សត្រូវក្នុងលំហអាកាស ។

លោក Yegeny Polyakov មេបញ្ជាការកងទ័ពអាកាសរបស់រុស្ស៊ីបានបញ្ជាក់ប្រាប់ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ី Zvezda TV ឲ្យដឹងថា រុស្ស៊ីកំពុងអភិវឌ្ឍន៍ផលិតមីស៊ីលប្រឆាំងផ្កាយរណបរបស់សត្រូវដែលអាចយកទៅបំពាក់នៅលើយន្ដហោះចម្បាំងធុន MiG-31BM សម្រាប់វាយប្រហារបំផ្លាញការបញ្ជាគោលដៅមីស៊ីលសត្រូវបានក្នុងដែនលំហអាកាសជិតៗ ។

យន្ដហោះចម្បាំងរបស់រុស្ស៊ីធុន MiG-31BM ផ្ទុកបានមនុស្ស២នាក់ គឺម្នាក់ជាអាកាសយានិក និងម្នាក់ទៀតជាអ្នកបញ្ជាប្រព័ន្ធអាវុធ ។ យន្ដហោះចម្បាំងនេះអាចហោះហើរបានក្នុងកម្រិតល្បឿន៣ ០០០គីឡូម៉ែត្រក្នុង១ម៉ោង ដោយមានបំពាក់នូវអាវុធមីស៊ីលវាយលុកលើអាកាសរយៈចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.