ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

​ឥទ្ធិពល​អាវុធ​ប្រល័យ​របស់​មហាអំណាច ! អាមេរិក រុស្ស៊ី និង​ចិន សុទ្ធ​តែមាន​មី​ស៊ី​ល​វាយលុក​បាញ់​ដល់​ទឹកដី​គ្នា​ទៅវិញទៅមក 

​ការប្រកួតប្រជែង​សព្វា​វុ​ធ​នៃ​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក គឺ​កំពុង​រីក​ផុសផុល​យ៉ាង​ខ្លាំងក្លា ជាពិសេស​ក្នុង​រង្វង់​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ទាំង​៣ រួមមាន​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី ដែល​បាននិងកំពុង​ផលិត និង​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) អាច​វាយប្រហារ​គ្នា​ទៅវិញទៅមក​ក្នុងករណី​មាន​សង្គ្រាម​កើតឡើង​ជាយថាហេតុ​នាពេល​ណាមួយ ហើយ​បច្ចុប្បន្ន​ប្រទេស​មហាអំណាច​យោធា​ទាំង​៣​មាន​មី​ស៊ី​ល​វាយលុក​បាញ់​ដល់​ទឹកដី​រៀងៗ​ខ្លួន គួរ​ឲ្យ​ចាប់អារម្មណ៍​ដូចខាងក្រោម ៖ 

១-​សហរដ្ឋអាមេរិក ៖ មាន​មី​ស៊ី​ល​វាយលុក​បាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ជា​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​(SLBM)​ធុន UGM-133 Trident II ទម្ងន់​ប្រមាណ​៥៩​តោន ប្រវែង​ប្រមាណ​១៣​ម៉ែត្រ​ក្នុង​១​ដើម អាច​បាញ់​បាន​រយៈ​ចម្ងាយ​១២ ០០០​គីឡូម៉ែត្រ ក្នុង​កម្រិត​ល្បឿន​២៩ ០២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពោលគឺ​ជា​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​មហាអំណាច​ចិន​ប្រមាណ​២០​នាទី និង​ដល់​ទឹកដី​មហាអំណាច​រុស្ស៊ី​ប្រមាណ​១៥​នាទី​ប៉ុណ្ណោះ ។​

២-​រុស្ស៊ី ៖ មាន​មី​ស៊ី​ល​វាយលុក​បាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន R-36M2 Voevoda ដែល​អង្គការ​NATO ហៅថា SS-18 Satan ទម្ងន់​ប្រមាណ​ជាង​២០​តោន ប្រវែង​ជាង​៣២​ម៉ែត្រ​ក្នុង​១​ដើម អាច​បាញ់​បាន​រយៈ​ចម្ងាយ​ពី​១២ ០០០​គីឡូម៉ែត្រ​ទៅ​១៦ ០០០​គីឡូម៉ែត្រ ក្នុង​កម្រិត​ល្បឿន​២៦ ៩៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពោលគឺ​ជា​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​មហាអំណាច​ចិន​ប្រមាណ​មិន​ដល់​១០​នាទី​ផង និង​បាញ់​ដល់​មហាអំណាច​អាមេរិក​ប្រមាណ​២០​នាទី ។​

៣-​ចិន ៖ មាន​មី​ស៊ី​ល​វាយលុក​បាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន Dongfeng-419(DF-41) ទម្ងន់​ប្រមាណ​៨០​តោន ប្រវែង​២១​ម៉ែត្រ​ក្នុង​១​ដើម អាច​ប៉ា​ញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​១៤ ០០០​គីឡូម៉ែត្រ​ទៅ​១៥ ០០០​គីឡូម៉ែត្រ ក្នុង​កម្រិត​ល្បឿន​៣០ ៦២៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពោលគឺ​ជា​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​មហាអំណាច​អាមេរិក​ប្រមាណ​១៩​នាទី និង​បាញ់​ដល់​ទឹកដី​មហាអំណាច​រុស្ស៊ី​ត្រឹម​០៦​នាទី ៕ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.