ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

​ព័ស្តុតាង​បង្ហាញ​ឈ្មោះ​នាយទាហាន​ចំនួន​២២​នាក់​ជា​ជំនួយការ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​បុរស​ខ្លាំង ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) 

​យោងតាម​ការផ្សព្វផ្សាយ​នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ​ក្រោម​ចំណងជើង​ថា​«​កូនប្រុស​ច្បង​បុរស​ខ្លាំង​ដែលជា​ទាហាន​ពាក់​ផ្កាយ​៣ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ទាហាន​ជាង​២០​នាក់​ជា​ជំនួយការ​» និង​យោងតាម​សំណើរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣៣៨៨៣ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​Page Facebook ឈ្មោះ «Hun Manet» និង Timeline ប្រើប្រាស់ Account ឈ្មោះ «Manet Hun» នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដែល​ស្នើសុំ​ឲ្យ​សារព័ត៌មាន​ដើមត្នោត បង្ហាញ​នូវ​ព័ស្តុតាង​ជាក់លាក់​នូវ​ឈ្មោះ​នាយទាហាន​ទាំង​ជាង​២០​នាក់ ជា​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​នោះ ដូច្នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​«WWW.DTN7.COM» សូម​ផ្សព្វផ្សាយ​បង្ហាញជូន​តាម​ការគួរ​ដើម្បី​បាន​ត្រិះរិះ​ពិចារណា​ប្រកបដោយ​គតិបណ្ឌិត​ដូចតទៅ ៖

​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០០៨ ។​

​ក្រោយមក យោងតាម​សំណើ​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​បុរស​ខ្លាំង​ជា​ប្រមុខ បានសម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ជូន​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ (​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៧១ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣) ចំនួន​៣០​នាក់ ដែល​ក្នុងចំណោម​នោះ​មាន​ចំនួន​២២​នាក់​ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា​ជា​«​ជំនួយការ​មេបញ្ជាការ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​» ដោយ​អនុក្រឹត្យ​លេខ​១២៩៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ ។​

​យោងតាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២៩៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ ស្តីពី​ការដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន គឺ​បានបង្ហាញ​យ៉ាង​ច្បាស់លាស់​រួចទៅហើយ (​មិនចាំបាច់​ត្រូវការ​ស្វែងរក​ឯកសារ​តែងតាំង​អ្វី​នោះទេ ពីព្រោះ​នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទាំងមូល​មិនអាច​ចេះតែ​បញ្ជាក់​អះអាង​លេងៗ​បានឡើយ​)​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ជំនួយការ​ចំនួន​២២​នាក់​គិត​ត្រឹម​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម ៖

១-​វរសេនីយ៍ ងិន ឃុន​ឌី អត្តលេខ​០១៩៧៨១ (​ជំនាញ​ខាង​ពេទ្យ​) ។​

២-​វរសេនីយ៍ លឹម ថុង​អេង អត្តលេខ​០២២៣២៨ ។​

៣-​វរសេនីយ៍ សែម នោ អត្តលេខ​២០៧៣៦៥ ។​

៤- វរសេនីយ៍ ធី ឆៃ​វិ​ន អត្តលេខ​១៦០៦៤៨ ។​

៥-​វរសេនីយ៍ ហ៊ុន ស៊ី​ណាត អត្តលេខ​១០៦៣០៨ ។​

៦-​វរសេនីយ៍ មាឃ ពុទ្ធា​វី អត្តលេខ​១៣៦១១៥ ។​

៧-​វរសេនីយ៍ ខាត់ នី​ម អត្តលេខ​១០៩៤៤៨ ។​

៨-​វរសេនីយ៍ សូ ភក្តី អត្តលេខ​២១៧៧១១ ។​

៩-​វរសេនីយ៍ សៀន សា​ម៉េ​ត អត្តលេខ​១១១៩៤០ ។​

១០-​វរសេនីយ៍ ជុំ ខឿន អត្តលេខ​១១១៥៧៤ ។​

១១-​វរសេនីយ៍ ស៊ន សុភាព អត្តលេខ​១៥០៣៦៣ ។​

១២-​វរសេនីយ៍ ស៊ឹម ចូ​ច អត្តលេខ​១១៣៥៥៦ ។​

១៣-​វរសេនីយ៍ សាន សា​វី អត្តលេខ​២៣១៥៥៥ ។​

១៤-​វរសេនីយ៍ អ៊ុង ភារ​ម្យ អត្តលេខ​១០៤៦៤៥ ។​

១៥-​វរសេនីយ៍ វ៉ន សុវណ្ណ អត្តលេខ​១៦០៦៤៨ ។​

១៦-​វរសេនីយ៍ យិន ឆន អត្តលេខ​១០៧១០១ ។​

១៧-​វរសេនីយ៍ ផាន់ មករា អត្តលេខ​១៦០៦៤៨ ។​

១៨-​វរសេនីយ៍ ជុំ កំសាន្ត អត្តលេខ​១៦២៥៣៧ ។​

១៩-​វរសេនីយ៍ កែវ សា​វ៉េ​ត អត្តលេខ​០២១២៣៥ ។​

២០-​វរសេនីយ៍ គន់ គា​សុចិត្រ អត្តលេខ​១៣២៣៤៨ ។​

២១-​វរសេនីយ៍ ចាន់ ឡេង អត្តលេខ​០១៩៤២៦ ។​

២២-​វរសេនីយ៍ ស៊ុំ បូរ៉ា អត្តលេខ​០០៩០១០ ។​

​បន្ទាប់ពី​ការផ្សព្វផ្សាយ​បង្ហាញ​នូវ​ព័ស្តុតាង​ជាក់ស្តែង​របស់​គេហទំព័​រ​សារព័ត៌មាន​ដើមត្នោត​នេះ​តទៅ សង្ឃឹមថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​បញ្ញវន្ត​ជំនាន់​ថ្មី​មួយរូប​ទទួលបាន​ចំណេះដឹង​ពី​សាកលវិទ្យាល័យ West Point សហរដ្ឋអាមេរិក​កាលពី​អំឡុង​ឆ្នាំ​១៩៩៩​នោះ នឹង​«​លែងមាន​ការភ្ញាក់ផ្អើល​» និង​លែង​ចាត់ទុកថា​ជាការ​«​បង្កើត​រឿង​ប្លែកៗ​»ទៀតហើយ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.