ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​កូនប្រុស​ច្បង​បុរស​ខ្លាំង ​ដែលជា​ទាហាន​ពាក់​ផ្កាយ​៣ និង​ជា​មេបញ្ជាការ ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ទាហាន​ ជាង​២០​នាក់​ ជា​ជំនួយការ 

​ក្នុងនាម​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​ ០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប​បញ្ជាការដ្ឋាន​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​ «​ គជប​ភ​ » មាន​ទាហាន​យ៉ាងហោចណាស់​ចំនួន​២២​នាក់ ជា​ជំនួយការ ដែល​ជំនួយការ​ទាំង​ជាង​២០​នាក់​នោះ ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ ថ្នាក់​វរសេនីយ៍ឯក​ (​ ស័ក្តិ​៥ ) កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​កន្លងទៅ ។​

​លោក ហ៊ុន ម៉ា​ណែ​ត នាយទាហានជាន់ខ្ពស់ ​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង ទទួលបាន​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ពិសេស ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ «​ គជប​ភ​ » តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ ថ្នាក់​វរសេនីយ៍ឯក ​(​ ស័ក្តិ​៥ )​ មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ ​៧៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០០៨ និង​រយៈពេល​ប្រមាណ​១​ឆ្នាំ​ក្រោយមក លោក​វរសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ​(​ ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០១០៩/០៦៩ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៩ ។​

​តម​កទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការរង​ បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ ​៩៦៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១០ និង​ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការរង​ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​ ១១៥០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០ ។ លើសពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​ស​នី​យ៍​ទោ​ (​ ផ្កាយ​២ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១០/៩២១ ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១០ ។​

​រយៈពេល​ប្រមាណ​២​ឆ្នាំ ​០៦​ខែក្រោយ​មក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ​(​ ផ្កាយ​៣ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៧១ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ (​ តាំងពី​មាន​អាយុ​៣៦​ឆ្នាំ ​) ។​

​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លងទៅ រាជរដ្ឋាភិបាល​ធ្លាប់បាន​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ ​មាន​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ជ្រើសរើស​ពលទាហាន​ចំនួន​១០០​នាក់ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ ដោយ​សេចក្តីសម្រេច​លេខ​ ៦៣​សសរ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ។

​បច្ចុប្បន្ន កូនប្រុស​ច្បងបុរស​ខ្លាំង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មាធិកា​រក​ណ្តា​ល​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​តំណែង និង​មុខងារ​យ៉ាងតិច​ចំនួន​៦ គឺ ៖ ១-​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​​ នៃ​កងយោធពល​ខេមរភូមិន្ទ​, ២-​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, ៣-​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ៤-​មេបញ្ជាការរង ​បញ្ជាការដ្ឋាន​អង្គរក្ស​, ៥-​អនុប្រធាន​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​ នៅតាម​គ្រប់​មុខសញ្ញា ​(​ គ​.​ក​.​ប ​) និង ៦-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.