ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

​រឿង​លក់​-​ទិញ​អាវុធ ! មហាអំណាច​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ខាង​លក់​អាវុធ​ចេញ និង​ទិញ​អាវុធ​ចូល 

​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ (International Peace Research Institute-SIPRI) មាន​ទីស្នាក់ការ​នៅ​ទីក្រុង Stockholm ប្រទេស Sweden ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ  គឺ​ចាប់ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦ ទីផ្សារ​ជួញដូរ​អាវុធ​មានការ​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្រោយពី​សង្គ្រាមត្រជាក់​បានបញ្ចប់​មក ខណៈ​សហរដ្ឋអាមេរិក​ជាប់​ចំណាត់ថ្នាក់​កំពូល​តារាង​លើ​ការលក់​អាវុធ​ចេញ (​ប្រមាណ​៣៣​ភាគរយ​) រុស្ស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​២ (​ប្រមាណ​២៣​ភាគរយ​) និង​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ (​ប្រមាណ​៦,២​ភាគរយ​) ។​

SIPRI បាន​ឲ្យ​ដឹងថា បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា​មាន​តម្រូវ​ការទិញ​សព្វាវុធ​ច្រើន​បំផុត​រហូតដល់​៤៣​ភាគរយ​ក្នុងចំណោម​សព្វាវុធ​ដែល​លក់​ចេញ​លើ​ទីផ្សារ​ពិភពលោក រីឯ​តំបន់​ទ្វីបអាហ្វ្រិក និង​អឺរ៉ុប​មានការ​កើនឡើង​តិចតួច ។​

​របាយការណ៍​របស់ SIPRI បាន​ឲ្យ​ដឹង​ទៀតថា បណ្តា​ប្រទេស​ដែល​ទិញ​អាវុធ​ចូល​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ឥណ្ឌា ជាប់​ចំណាត់ថ្នាក់​កំពូល​តារាង អា​រ៉ា​ប៊ី​សា​អូឌីត ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។​

​គេហទំព័រ Ibtimes របស់​អង់គ្លេស​ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ជាប់​លំដាប់​កំពូល​ខាង​ជំនួញ​លក់​អាវុធ​ដោយ​អាច​ប្រមូល​ចំណូល​បាន​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ នា​ឆ្នាំ​២០១៥ និង​ប្រមាណ​ជាង​៤០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.