ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

អួតរឿងមីស៊ីល ! រុស្ស៊ីប្រកាសថា នឹងដាក់ពង្រាយអាវុធមីស៊ីលឆ្លងទ្វីបដែលអាចបាញ់ទម្លុះកម្ទេចខែលការពារមីស៊ីលអាមេរិកបានគ្រប់ពេល

គេហទំព័រ RT របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះរុស្ស៊ីនឹងដាក់ពង្រាយអាវុធមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចបាញ់ទម្លុះទម្លាយកម្ទេចប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកបានគ្រប់ពេលវេលាមិនថាថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃខានស្អែកឡើយ ។

លោក Dmitry Rogozin អាយុ៥៣ឆ្នាំ ឧបនាយករដ្ឋមន្ដ្រី ទទួលបន្ទុកឧស្សាហកម្មការពារជាតិរុស្ស៊ិចាប់តាំងពីអំឡុងឆ្នាំ២០១១មកនោះបានផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ Rossiya-1 TV កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា « នៅពេលខាងមុខឆាប់ៗ កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីនឹងមានអាវុធមីស៊ីលឆ្លងទ្វីបពិសេសប្រើប្រាស់ដែលមានសមត្ថភាពអាចបាញ់ទម្លុះទម្លាយកម្ទេចប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកបានគ្រប់កាលៈទេសៈ ។ ប៉ុន្តែ អាវុធមីស៊ីលនោះមិនទាន់ត្រូវបានដាក់ឈ្មោះឲ្យដឹងនៅឡើយ ។» ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រុស្ស៊ីមានអាវុធមីស៊ីលវាយលុកបាញ់ឆ្លងទ្វីប (Intercontinental Ballistic Missiles-ICBM) យ៉ាងហោចណាស់ចំនួន១២ប្រភេទ ដែលក្នុងនោះមីស៊ីលធុន R-36M2 Voevoda ដែលអង្គការ NATO ហៅថា SS-18 Satan មានទម្ងន់ជាង២០តោន ប្រវែងជាង៣២ម៉ែត្រក្នុង១ដើម និងអាចបាញ់បានក្នុងរយៈចម្ងាយចាប់ពី១២ ០០០គីឡូម៉ែត្រដល់១៦ ០០០គីឡូម៉ែត្រ ។

ដោយឡែក ក្រៅពីអាវុធមីស៊ីលវាយលុកទំនើបៗច្រើនប្រភេទរួមទាំងលំដាប់មីស៊ីលបាញ់ឆ្លងទ្វីប (ICBM) ផងនោះ គឺសហរដ្ឋអាមេរិកមានប្រព័ន្ធខែលការពារមីស៊ីលក៏សម្បូរបែបដែរ ជាពិសេសមីស៊ីលធុន SM-3 Block IIA ដែលមានល្បឿនយ៉ាងលឿនរហូតដល់ជិត២ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ោង ។ មានន័យថា មីស៊ីលប្រឆាំងនឹងមីស៊ីលរបស់សត្រូវផលិតដោយសហរដ្ឋអាមេរិកធុននេះត្រូវការពេលវេលាត្រឹមតែប្រមាណជិត៣០នាទីប៉ុណ្ណោះ គឺអាចបាញ់ដល់ទឹកដីរុស្ស៊ីបាត់ទៅហើយ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.