ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

​វិវាទ​ការងារ​រវាង​និយោជក និង​បុគ្គលិក និយោជិត​សណ្ឋាគារ Victoria Angkor Resort & Spa ត្រូវបាន​ដោះស្រាយ​ក្រោម​រូបមន្ត​«​នយោបាយ​ឈ្នះ​-​ឈ្នះ​»

​ប្រភពព័ត៌មាន​ពី​រដ្ឋបាល​ខេត្តសៀមរាប និង​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា វិវាទ​ការងារ​រវាង​និយោជក និង​បុគ្គលិកនិយោជិត​សណ្ឋាគារ​Victoria Angkor Resort & Spa មាន​ទីតាំង​ឋិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​ជាមួយ​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា មាន​លោក ម៉ម រិទ្ធី ជា​ប្រធាន រហូត​បង្ក​ឲ្យ​មាន​សំណុំរឿង​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ផង សំណុំរឿង​នៅ​ស្ថាប័ន​តុលាការ​ផង (​ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ ទាំង​សំណុំរឿង​រដ្ឋប្បវេណី​) នោះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ហើយ​ក្រោម​រូបមន្ត​«​នយោបាយ​ឈ្នះ​-​ឈ្នះ​» ដែលមាន​ការសម្របសម្រួល​ដោះស្រាយ​យ៉ាងសកម្ម​ពី​សំណាក់​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​សមាជិក​គណៈកម្មការសម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​(​គ​.​ក​.​ប​) ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ដំណោះស្រាយ​វិវាទ​ការងារ​ក្រោម​រូបមន្ត​«​នយោបាយ​ឈ្នះ​-​ឈ្នះ​» រវាង​ភាគី​និយោជក និង​ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ​Victoria Angkor Resort & Spa នោះ គឺ​ភាគី​បុគ្គលិក និយោជិត​បាន​យល់ព្រម​ទទួលយក​ការទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ពី​ភាគី​និយោជក និង​ភាគី​និយោជក​បាន​ព្រមព្រៀង​ដក​ពាក្យបណ្តឹង​ទាំង​អស់ពី​ស្ថាប័ន​តុលាការ​ដែល​បាន​ប្តឹង​ប្រឆាំងនឹង​ភាគី​បុគ្គលិក និយោជិត ព្រមទាំង​សហព័ន្ធ​សហជីព​លោក ម៉ម រិទ្ធី ដើម្បី​បង្ក​កនូវ​ភាព​សុខដុម​នីយកម្ម​រវាង​គ្នា​និង​គ្នា​ទៅវិញទៅមក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.