ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

​យក្ស​ព្រមាន​យក្ស ! ចិន​ព្រមាន​អាមេរិក​ឲ្យ​បញ្ឈប់​ចរាចរណ៍​នាវាចម្បាំង​ចូលមក​ដែនសមុទ្រ​ចិន​ខាងត្បូង​

​គេហទំព័រ Ibtimes បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រសួងការបរទេស​ចិន​បានធ្វើការ​ព្រមាន​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ​ទៅលើ​ក្រុង Washington ដោយ​ទាមទារ​ឲ្យ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បញ្ឈប់​ការបញ្ជូន​នាវាចម្បាំង​មក​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក​កំពុងមាន​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ។ សេចក្តី​ព្រមាន​របស់​ចិន​នេះ បាន​កើតមានឡើង​បន្ទាប់ពី​សារព័ត៌មាន Navy Times រាយការណ៍​ឲ្យ​ដឹងថា មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក កំពុង​ពិចារណា​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​រារាំង​មហិច្ឆតា​ពង្រីក​អំណាចរ​បស់​ចិន ដោយ​ធ្វើការ​ល្បាត​តាម​ផ្លូវទឹក​នៃ​ដែនសមុទ្រ​កំពុងមាន​ជម្លោះ​នោះ ។​

​លោក Geng Shuang មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​បាន​ប្រឹងប្រែង​សហការ​រួមគ្នា​ជាមួយ​ប្រជាជាតិ​ដទៃ​ដើម្បី​បន្ថយ​ភាព​តានតឹង និង​ស្តារឡើងវិញ​នូវ​សន្តិភាព​ក្នុង​តំបន់ និង​ក៏បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងទៀត​ជាពិសេស​សហរដ្ឋអាមេរិក កុំ​ឲ្យ​មានការ​លូកដៃ​ជ្រៀតជ្រែក ឬ​ដុត​ភ្លើង​បន្ថែម ។​

​មាន​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដូចជា វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ព្រមទាំង​តៃវ៉ាន់​ផង កំពុងមាន​ជម្លោះ​ជាមួយ​មហាអំណាច​ចិន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ខណៈ​ធនធាន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ចិន​អះអាងថា អាច​នឹង​នាំមក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ៕​

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.