ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

​រុស្ស៊ី​ឆ្លើយថា «No-​ទេ​» ក្នុង​រឿង​ប្រគល់​ទឹកដី Crimea ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក Donald Trump 

​លោក Sean Spicer មន្ត្រី​អ្នកនាំពាក្យ​សេត​វិមាន​(The White House) បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump មានបំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង Moscow សង​ទឹកដី Crimea ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ ដើម្បី​បញ្ចប់​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី ។ ប៉ុន្តែ​លោកស្រី Maria Zakharova មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឲ្យ​ដឹងថា រុស្ស៊ី​បាន​ច្រានចោល​សំណើ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទាំងស្រុង ដោយ​រុស្ស៊ី​អះអាងថា Crimea ជា​របស់​រុស្ស៊ី ។​

​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ធ្លាប់បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ថា Crimea ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​ការណ៍​ដែល​រុស្ស៊ី​យក​ទឹកដី Crimea ឲ្យ​ឋិត​ក្រោម​ការគ្រប់គ្រង​ជា​របស់ខ្លួន​នោះ គឺជា​រឿង​ខុសច្បាប់ ។​

​តំបន់​Crimea មាន​ផ្ទៃដី​ទំហំ​២៧០០០ គីឡូម៉ែត្រ​ក្រឡា អតីត​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​សូ​វៀត​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៧៨៣ ហើយ​ត្រូវបាន​មេដឹកនាំ​ជាន់ខ្ពស់​សូ​វៀត​ប្រគល់​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​នា​ឆ្នាំ​១៩៥៤ ។ ក្រោយ​មាន​អំពើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​លោក Victor Yanukovych ដែល​ស្និទ្ធ​នឹង​ទីក្រុង​Moscow ដោយ​ផ្តល់ឱកាស​ឲ្យ​លោក Petro Poroshenko ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែល​ស្និទ្ធ​នឹង​ប្រទេស​លោកខាងលិច​ចាប់តាំងពី​ឆ្នាំ​២០១៤ នាំ​ឲ្យ​សហរដ្ឋអាមេរិក និង​អង្គការ​NATO លូកដៃ​ចូល និង​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​បោះឆ្នោត​ស្ទង់​មតិ​ឈានដល់​រុស្ស៊ី​ទាញយក​ទឹកដី​Crimea ពី​អ៊ុយ​ក្រែ​ន​ឲ្យ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ទល់​បច្ចុប្បន្ន ។ លើសពីនេះ រុស្ស៊ី​ក៏ត្រូវ​មាន​ទីតាំង​យោធា​ថ្មី​សម្រាប់​ដាក់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​នៅជាប់​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន (​តំបន់​Crimea)​ដើម្បី​ទប់ទល់​នឹង​ប្រទេស​លោកខាងលិច ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.