ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនឹងទៅដល់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥

ប្រភពពីប្រិយមិត្តអ្នកលេងបណ្ដាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដែលប្រើប្រាស់ Account ឈ្មោះ « Lay Rithya» បានឲ្យដឹងថា នៅដំណាច់ឆ្នាំ២០១៧ខាងមុខ ក្រៅពីគម្រោងទី១នៃការសាងសង់លំនៅឋានតម្លៃសមរម្យនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីក្រុងតាខ្មៅ ដែលបានបើកលក់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនោះ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) មានឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក៏មានគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យចន្លោះពី២៥ ០០០ដុល្លារអាមេរិកទៅ៣០ ០០០ដុល្លារអាមេរិក (ទាំងផ្ទះ ទាំងដី មានកម្ពស់២ជាន់) នៅតាមបណ្ដោយផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥ ហើយគម្រោងដែលមានល្បឿនលឿនគឺនៅផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ដនស ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គោលនយោបាយជាតិស្ដីពីលំនៅឋាននេះ គឺដើម្បីជួយឲ្យអ្នកមានប្រាក់ចំណូលទាបអាចមានលទ្ធភាពទិញផ្ទះសម្រាប់ស្នាក់នៅក្នុងមួយជីវិតរបស់ខ្លួនតាមវិធីបង់រំលោះ ។

គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលបានបើកលក់ជាផ្លូវការកាលពីពេលកន្លងទៅថ្មីៗរួចហើយនោះឋិតក្រោមទំហំទុនវិនិយោគចំនួនប្រមាណ៦០លានដុល្លារអាមេរិក ដោយមានលំនៅឋានចំនួន២ ២៩៧ល្វែងបែងចែកជា២ប្រភេទ គឺ ៖ ១-ផ្ទះប្រភេទទី១ ចំនួន២ ០២៥ ទំហំដី ៤ម៉ែត្រ x ១០,៥០ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ x ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង២ និងបន្ទប់ទឹក១ ។ ២-ផ្ទះប្រភេទទី២ ចំនួន២៧២ ទំហំដី ៦ម៉ែត្រ x ១០,៥០ម៉ែត្រ ទំហំផ្ទះ ៦ម៉ែត្រ x ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.