ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

ក្រឡាប់​រថយន្ត​ម៉ាក​Camry ឆ្លាម មួយគ្រឿង​នៅ​ខេត្តបន្ទាយមានជ័យ សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់​

​សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​ដោយសារ​រថយន្ត​ម៉ាក​Camry ឆ្លាម​មួយគ្រឿង​ក្រឡាប់​នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ជាបឋម​ថា រថយន្ត​ដែល​ទទួលរង​ការ​ក្រឡាប់​ដោយ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​នោះ គឺ​ម៉ាក​Camry ឆ្លាម​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-7185 និង​មាន​ស្ត្រី​ពីរ​នាក់ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ រីឯ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ៕

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.