ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

UN ថ្កោលទោស​ការបាញ់​តេស្ដ​សាកល្បង​អាវុធ​មី​ស៊ី​ល Pukguksong-2 របស់​កូរ៉េខាងជើង​

​គេហទំព័រ​សារព័ត៌មាន ABC របស់​អូស្ដ្រាលី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ ដែល​បាន​ធ្វើឡើង​តាម​សំណើ​របស់​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​នោះបាន​សម្រេច​ជា​ឯកច្ឆន្ទ​ថ្កោលទោស​ទៅនឹង​ការបាញ់​តេស្ដ​សាកល្បង​អាវុធ​មី​ស៊ី​ល Pukguksong-2 របស់​ប្រទេស​កូរ៉េខាងជើង ខណៈ​ការ​ថ្កោលទោស​របស់​អង្គការសហប្រជាជាតិ​នេះ​ស្របពេល​គ្នា​នឹង​ការប្ដេជ្ញាចិត្ត​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ដែលថា​នឹង​ឆ្លើយតប​យ៉ាងខ្លាំង​ចំពោះ​ការបង្ក​រឿងហេតុ​របៀប «​ឌឺដង​» របស់​របប​កូរ៉េខាងជើង ។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​ទាំងស្រុង​ទៅលើ​សេចក្ដីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក ដោយ​ចាត់ទុក​ការបាញ់​តេស្ដ​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា «​ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សេចក្ដីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ និង​គំរាមកំហែង​ទៅលើ​ចំណាត់​ការសំខាន់ៗ​បន្ថែមទៀត​» ។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA របស់​កូរ៉េខាងជើង​ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ការបាញ់​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Pukguksong-2 ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​មេដឹកនាំ​វ័យក្មេង Kim Jong-un កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧​នោះ ទទួលបាន​លទ្ធផល​ជោគជ័យ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.