ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

មិនខ្វល់នឹងទណ្ឌកម្ម ! កូរ៉េខាងជើងបាញ់តេស្ដសាកល្បងមីស៊ីលជាថ្មីទៀត «ឌឺ» ដាក់ប្រធានាធិបតីអាមេរិក Donald Trump

សារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា វេលាម៉ោងប្រមាណ០៨ព្រឹកនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងជើងក្រោមការគ្រប់គ្រងរបស់មេដឹកនាំវ័យក្មេង Kim Jong-un បានបាញ់ធ្វើតេស្ដសាកល្បងនូវមីស៊ីលរបស់ខ្លួនសាជាថ្មីទៀតទំនងជា «ឌឺ» ដាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលទើបឡើងកាន់តំណែងថ្មីៗ និងបន្ទាប់ពីមានជំនួបរវាងលោក Donald Trump និងលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe នៅទីក្រុង Washington និងជំនួបតាមទូរស័ព្ទរវាងលោក Donald Trump និងលោកប្រធានាធិបតីចិន Xi Jinping ដែលនិយាយអំពីការអភិវឌ្ឍអាវុធមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ ។

អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ធ្វើតេស្ដសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម ឬអាចជាមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) របស់ខ្លួនពីតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឆ្ពោះទៅដែនសមុទ្រជប៉ុន ខណៈមន្ដ្រីយោធាសហរដ្ឋអាមេរិកបានអះអាងថា កូរ៉េខាងជើងមិទាន់មានសមត្ថភាពអភិវឌ្ឍអាវុធមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) បាននៅឡើយទេ ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.