ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ផ្លូវជាតិលេខ២១B ស្ថាបនាដោយក្រុមហ៊ុនលោកឧកញ៉ា អ៊ុត ធី ដែលធ្វើបណ្ដើរ ខូចបណ្ដើរ អាចក្លាយជា «ផ្លូវធ្វើជាប់ឥតឈប់»

បណ្ដាអ្នកដំណើរដែលធ្លាប់ឆ្លងកាត់តាមផ្លូវជាតិលេខ២១B ពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បានសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិនេះ គឺរបៀបធ្វើបណ្ដើរ ខូចបណ្ដើរ ជាហេតុធ្វើឲ្យបណ្ដាអ្នកដំណើរទាំងនោះលាន់មាត់ថា ផ្លូវជាតិលេខ២១B ដែលស្ថាបនាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា អ៊ុត ធី នេះ អាចមិនមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយក្លាយជា «ផ្លូវធ្វើជាប់ឥតឈប់» មិនមែនជា «ផ្លូវធ្វើជាប់មាំមានគុណភាព» ឡើយ ។

21b

ផ្លូវជាតិលេខ២១B ត្រូវបានស្ថាបនាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា អ៊ុត ធី ដែលទទួលម៉ៅការសាងសង់បន្តពីក្រុមហ៊ុន Hanshin Engineering & Construction Co.,Ltd. របស់ប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កោះហៅមកប្រជុំណែនាំអំពីបច្ចេកទេសនៃការស្ថាបនាផ្លូវ និងការដាក់ស្លាកសញ្ញាចរាចរណ៍រួចម្ដងមកហើយ ដោយឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា « សាងសង់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស» ។

21b-2

ផ្លូវជាតិលេខ២១B មានប្រវែង៦៣,៦០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងតាខ្មៅឆ្ពោះទៅច្រកទ្វាព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ក្រោមវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅ ដែលស្ថាបនាឡើងក្រោមកម្ចីឥណទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង) មានថវិកាសរុបចំនួន៦១,៦០លានដុល្លារអាមេរិក (ក្នុងនោះកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចំនួន៥២,៥៤លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៩,០៦លានដុល្លារអាមេរិក) ។

21b-3

លោក អ៊ុត ធី ជាអ្នកជំនួញម្នាក់ដែលធ្លាប់ចាប់យកចំណេះដឹង និងបទពិសោធន៍លើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពីក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប មានឯកឧត្តមឧកញ៉ា ម៉ុង ប្ញទ្ធី ជាអ្នកគ្រប់គ្រង ហើយទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/០២១២/០៨៣ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ៕

ut-thy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.